លោក​ជំទាវ​ ឱ​វណ្ណ​ ឌីន​ បន្តការអំពាវនាវសូមបងប្អូនទាំងអស់បន្តការពារខ្លួន​ កុំភ្លេចវីរុសកូវីដ-១៩​ នេះឲ្យសោះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​

លោក​ជំទាវ​ ឱ​វណ្ណ​ ឌីន​ បន្តការអំពាវនាវសូមបងប្អូនទាំងអស់បន្តការពារខ្លួន​ កុំភ្លេចវីរុសកូវីដ-១៩​ នេះឲ្យសោះណា។ វីរុសដ៏កាចសាហាវនេះ​ មិនដែលភ្លេចយេីងទេ​ រងចាំតែមានឱកាស​ មានការធ្វេសប្រហែស​ និងឲ្យតែមានពេលចន្លោះតែមួយភ្លែតៗដែលយេីងមិនបានការពារខ្លួន​ វីរុសដ៏កាចសាហាវនេះ​ នឹងអាចឆ្លងមកចូលខ្លួនយេីងហេីយណាបងប្អូន។ មានតែការការពារតាមវិធានការដែលបានណែនាំដោយក្រសួងសុខាភិបាលជារឿយៗមកហេីយនោះទេ​ ដែលអាចជួយបងប្អូន​ ចៀសផុតពីគ្រោះកាចចង្រៃនៃការចម្លងជំងឺកូវីដ-១៩​ នេះបាន។ សូមជូនពរបងប្អូនប្រជាពលរដ្ឋយេីងទាំងអស់​ មានសុខភាពល្អ​ ចៀសផុតពីការចម្លងវីរុសកូវីដ-១៩​ ជាពិសេសរួមគ្នាទប់ស្កាត់ឲ្យបាននូវរលកទីពីរនៃការចម្លងវីរុសដ៏កាចសាហាវ។ អរគុណច្រេីននូវការចូលរួមទាំងអស់គ្នា