សម្តេចតេជោ ហ៊ុន សែន ចែករំលែកនូវទស្សនៈមួយចំនួនជុំវិញបញ្ហាជម្ងឺកូវីដ- ១៩និងធុរកិច្ចនៅក្នុងការជួបពិភាក្សារវាងថ្នាក់ ដឹកនាំអាស៊ាន និង ក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន (ASEAN BAC)

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកនូវទស្សនៈមួយចំ នួនជុំវិញបញ្ហាជម្ងឺកូវីដ-១៩និងធុរកិច្ចនៅក្នុងការជួបពិភាក្សារវាងថ្នាក់ដឹកនាំអាស៊ាន និង ក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន (ASEAN BAC)ក្នុងសម័យប្រជុំពិសេសរបស់ថ្នាក់ដឹកនាំអាស៊ាន នៃកិច្ចប្រជុំកំពូល ៊អាស៊ាន -លើកទី ៣៦ នារសៀលថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២០ថា យើងទាំងអស់គ្នាបានដឹងហើយថា ជំងឺកូវីដ-១៩ បាននាំមកនូវផលអវិជ្ជមានធ្ងន់ធ្ងរ មកលើសង្គម និង សេដ្ឋកិច្ចសកលលោក និង តំបន់ ពិសេសតាមរយៈការបង្អាក់ ពាណិ ជ្ជកម្ម និង ដំណើរការនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល, ការបាត់បង់ការ ងារ និង ការធ្លាក់ ចុះនៃចំណូល ។

ផ្អែកលើស្មារតីនេះ, ខ្ញុំសូមអនុញ្ញាតចែ ករំលែកនូវទស្សនៈមួយចំនួន ដូចខាង ក្រោម៖ 

ទី១. វិបត្តិកូវីដ-១៩ នេះ បានក្រើនរំលឹកជាថ្មីម្តងទៀតដល់សហគមន៍យើងថា អាស៊ាននៅមានភាពខ្វះខាត និង ពឹងផ្អែកច្រើនលើកត្តាខាងក្រៅ (extern al factors) ។ ជាមួយនឹងនិន្នាការថ្មីដែលនាំមកដោយជំងឺកូវីដ- ១៩ គឺការផ្លាស់ប្តូរពីពាណិជ្ជកម្ម និង ខ្សែសង្វាក់ផ្គត់ផ្គង់សកល មកជាពាណិជ្ជកម្ម និង ខ្សែច្រវាក់ផ្គត់ផ្គង់ តំបន់, អាស៊ានត្រូវត្រៀម ខ្លួនឱ្យបានរួចរាល់ ដើម្បីទាញយកប្រយោ ជន៍ជាអតិបរិមា ។ ជារឿយៗ យើងតែង តែ លើកឡើងថា ពាណិជ្ជកម្មក្នុងតំបន់អាស៊ាន (ASEAN Intra-Trade) នៅមានកម្រិតទាប ។ កាលៈទេសៈនេះ ជាឱកាសដ៏ប្រសើរមួយ ដែលប្រទេសអា ស៊ានត្រូវជំរុញ និង លើកកម្ពស់ពាណិជ្ជ កម្មក្នុងតំបន់ ។ ក្នុងស្មារតីនេះ, ប្រទេសអាស៊ានទាំងអស់ ត្រូវបង្ហាញពីឆន្ទៈមោះ មុតក្នុងការបន្តលុបបំបាត់របាំងពន្ធ និង របាំងមិនមែនពន្ធ (Tariff and non-tariff barriers) ដែលនៅសេសសល់ ឱ្យបានជាអតិបរិមា ។ 

ទី២. ដូចដែលបានលើកឡើងខាងលើ , អាស៊ានមានកាលានុវត្តថ្មីក្នុងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុង តំបន់របស់ខ្លួន ។ នេះ គឺជាកិច្ចការចាំបាច់ចំពោះមុខ ដោយខ្ញុំយល់ឃើញថា ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងអាចឱ្យអាស៊ានសម្រេចនូវសក្តានុពលរបស់ខ្លួន ខណៈបណ្តាប្រទេសអាស៊ានទាំង ១០ មានឧត្តមភាពប្រៀបធៀប (Comparative advantage) ផ្សេងៗគ្នា ។ លើសពីនេះ ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់នឹងអាច ឱ្យប្រទេសសមាជិកអាស៊ានមានលទ្ធភាពផ្គត់ផ្គង់គ្នាទៅវិញទៅមក ហើយប្រែក្លាយអាស៊ានទៅជាតំបន់មួយដែលអាចពឹង ផ្អែកលើខ្លួនឯងបាន (Self-suffic ient) ។ ការណ៍នេះមិនមែនមានន័យថា អាស៊ាននឹងកាត់ផ្តាច់ ខ្លួនពីខ្សែសង្វាក់ផ្គត់ ផ្គង់សកលនោះទេ, ប៉ុន្តែ នៅលើឆាក អន្តរជាតិ ។ វាជាការលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគមន៍អាស៊ាន។

ទី៣. ខ្ញុំសូមសង្កត់ធ្ងន់ជាថ្មីម្តងទៀតថា ការចូលរួមពីវិស័យឯកជន គឺជាកិច្ចការសំខាន់ដែលមិនអាចខ្វះបាន ក្នុងដំណើ រការអភិវឌ្ឍន៍សហគមន៍អាស៊ាន ក៏ដូចជាក្នុងបរិបទកូវីដ-១៩ នេះ ។ ជាការពិត, ការរីករាលដាលជម្ងឺកូវីដ-១៩ បានធ្វើឱ្យវិស័យមួយចំនួនធំរងផលប៉ះពាល់ធ្ងន់ធ្ងរ ដែលទាមទារការចូលរួមអន្តរាគមន៍ ពីរដ្ឋាភិបាល ។ ប៉ុន្តែ , វិស័យឯកជនផ្ទាល់ ក៏មិនត្រូវពឹងផ្អែកទាំងស្រុងលើរដ្ឋាភិបាល និង ត្រូវមានការគិតគូរអំពី លទ្ធភាពរបស់ខ្លួន ក្នុងការរួមចំណែកគ្រប់គ្រង និងកាត់ បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីជំងឺនេះ ។ ផ្អែកលើស្មារតីនេះ, សម្រាប់វិស័យដែលមិនរងផលប៉ះពាល់ជាអវិជ្ជ មាន ឬ រងផលប៉ះពាល់តិចតួច, វិនិយោ គិន និង ម្ចាស់អាជីវកម្ម ត្រូវមានការគិតគូរឱ្យបានដិតដល់ចំពោះការទទួលខុសត្រូវរបស់ខ្លួន ជាពិសេសការទទួលខុសត្រូវសង្គម (Corporate social respon sibility) មកលើបុគ្គលិករបស់ខ្លួន ។ វិនិយោគិន និង ម្ចាស់អាជីវកម្មនានាត្រូវចងចាំថា បុគ្គលិករបស់ខ្លួននេះហើយជាអ្នកធ្វើឱ្យអាជីវកម្ម និង ការវិនិយោគ មានភាពរីកចម្រើនរហូត ដល់ថ្ងៃនេះ ។ វិបត្តិកូវីដ-១៩ នេះ ជាឱកាលដ៏ល្អសម្រាប់វិនិយោគិន និង ម្ចាស់អាជីវកម្ម បង្ហាញអំពីការដឹងគុណ និង តបស្នងដល់បុគ្គលិករបស់ខ្លួន តាមរយៈការមិនបញ្ឈប់ការងារ និង ការឧបត្ថម្ភផ្សេងៗ តាមលទ្ធភាពដែលអាចធ្វើបាន ។ វាជាការពិតណាស់ , រដ្ឋាភិបាលប្រទេសអាស៊ានដើរតួនាទីយ៉ាងសំខាន់ក្នុងអំឡុង និង ក្រោយពេលវិបត្តិជំងឺកូវីដ-១៩, ប៉ុន្តែ រដ្ឋាភិបាលតែម្ខាងក៏មិនអាចដោះបញ្ហាប្រឈមទាំងឡាយបាននោះដែរ ។ ដូចនេះ, វិស័យឯកជនត្រូវចូលរួម និង សហការយ៉ាងផុសផុលជាមួយរដ្ឋាភិបាល រួមឆ្លងមួយក្នុងការដោះស្រាយ បញ្ហាប្រឈមនានាដែលកំពុងតែកើតមាន ។