ក្រសួងសាធារណការ និងដឹកជញ្ជូនជំរុញឱ្យ ប្រជាពលរដ្ឋជាមាតាបិតា ធ្វើគំរូអនុវត្ត ច្បាប់ចរាចរណ៍ការគោរពច្បាប់ចរាចរណ៍

វិទ្យុជាតិកម្ពុជា គឹមហឿនស្ទឹងត្រែង ២៧/០៦ /២០២០
M.C

ក្រសួងសាធារណការ និងដឹកជញ្ជូនជំរុញឱ្យ ប្រជាពលរដ្ឋជាមាតាបិតា ធ្វើគំរូអនុវត្ត ច្បាប់ចរាចរណ៍ការគោរពច្បាប់ចរាចរណ៍និងការពាក់មួកសុវត្ថិភាព ដើម្បីបង្ហាញដល់កូនចៅ ឱ្យចូលរួមអនុវត្តច្បាប់ ចរាចរណ៍ទាំងអស់គ្នា ។
ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយ ច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោគ នៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៥មិថុនា ឆ្នាំ២០២០ លោកជំទាវមិន មាណវីរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន មានប្រសាសន៏ថា៖ កាលណាឪពុកម្តាយ អនុវត្តច្បាប់ចរាចរណ៍បានខ្ជាប់ខ្ជួន បើកបរម៉ូតូ ពាក់មួកសុវត្ថិភាព.បើកបរតាមល្បឿនកំណត់. ស្រវឹងមិនបើកបរ ដែលជាគង្វើរល្អបំផុត ក្នុងការអប់រំកូនចៅ ទាំងអស់គ្នាឱ្យចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។
លោកជំទាវបានបញ្ជាក់ថា សមត្ថកិច្ច នគរបាលចរាចរណ៍បានរឹតបន្តឹងច្បាប់មានគោលបំណងតែមួយគត់ ចង់ឱ្យប្រជាពលរដ្ឋយើងគោរពច្បាប់ ចៀសផុតពីការគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាល ស្លាប់-របួស-ឬពិការភាព ដូចនេះឪពុកម្តាយទាំងអស់ យ៉ាងហោចណាស់ក៍ធ្វើជាគំរូដល់កូនចៅក្រុងគ្រួសារ បើមិនបានទៅដល់អ្នកដ៍ទៃ។
លោកប្រាក់ សុភណ្ឌ័ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានបញ្ជាក់ថា៖ច្បាប់ចរាចរណ៍អាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយ បានទូលាយហើយ តែនៅមាន បងប្អូនយើងមួយចំនួន បើកបរម៉ូតូនៅតែមិនពាក់មួកសុវត្ថិភាព។
លោកបញ្ជាក់ថា៖ការរឹតបន្តឹងច្បាប់ចរាចរណ៍ចុងក្រោយនេះសង្កេតឃើញប្រជាពលរដ្ឋយើងជាង៥០ភាគរយ អនុវត្តច្បាប់បានល្អ ជាក់ស្តែងការគ្រោះថ្នាក់ នៅឆមាសទី១ឆ្នាំ២០២០ករណីគ្រោះថ្នាក់បានថយចុះ១០ករណី បើប្រៀបធៀបទៅនិងឆ្នាំ២០១៩ ក្នុងរយៈពេលដូចគ្នា។
លោកវេងចំណានប្រជាពលរដ្ឋនៅភូមិត្រពាំងព្រឺងសង្កាត់ស្ទឹងត្រែងបានកត់សំគាល់ថា៖ករណីគ្រោះថ្នាក់ចរាចរណ៍វាបង្កផលប៉ះពាល់ដល់ជីវិតអ្នកដ៍ទៃ ដូចនេះបងប្អូនយើងទាំងអស់គ្នា ត្រូវចូលរួមគោរពច្បាប់។
សូមបញ្ចាក់ថា៖យុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍លើកនេះកត់សំគាល់ថាប្រជាពលរដ្ឋយើងកាន់តែចូលរួមគោរពច្បាប់បានច្រើន ហើយក្រសួងសាធារណការក៍បានចែកមួកសុវត្ថិភាពបន្ថែម ដើម្បីលើកទឹកចិត្តឱ្យមាតាបិតាធ្វើ ជាគំរូក្នុងការគោរពច្បាប់ចរាចរណ៍។