សម្តេចតេជោអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦តាមរយៈប្រព័ន្ធវីដេអូconferance

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​៖​

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០
នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ តាមរយ:ប្រព័ន្ធវីដេអូ conferance ដើម្បីរួមគ្នាពិភាក្សាលើបញ្ហាមួយចំនួន ពិសេសការដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩។
អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំ រួមមានឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការ បរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពា ណិជ្ជកម្ម ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋ មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯក ឧត្តមម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខា ភិបាល និងលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋ មន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំ នួនទៀត។
កិច្ចប្រជុំនេះធ្វើឡើងតបតាមការអញ្ជើ ញរបស់ឯកឧត្តម ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀត ណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ច ប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូល បទ «ភាពស្អិតរមួតនិងការឆ្លើយតប » ដែលប្រព្រឹត្តទៅតាមរយ:ប្រព័ន្ធវីដេអូ conferance ។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ តាមរយៈប្រព័ន្ធវីដេអូ conferance ថ្នាក់ដឹកនាំនឹងផ្តោតការយកចិត្តទុកដាក់ លើកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានក្នុងការដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩និងការលើកកម្ពស់ការស្តារសេ ដ្ឋកិច្ចសង្គម ក្រោយជម្ងឺកូវីដ-១៩ វិធីនិងមធ្យោបាយនានា ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ និងទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូខាងក្រៅ និងសហគមន៍ពិភពលោក។
ស្របពេលជាមួយកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើ ញចូលរួមកិច្ចប្រជុំពិសេសរបស់ថ្នាក់ដឹក នាំអាស៊ាន នាឱកាសកិច្ចប្រជុំកំពូលអា ស៊ានលើកទី៣៦ ស្តីពីការលើកកម្ពស់តួនាទីស្ត្រីក្នុងយុគសម័យឌីជីថល កិច្ច ប្រជុំថ្នាក់ដឹកនាំអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំណាងយុវជនអាស៊ាននិងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានជាមួយតំ ណាងក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអា ស៊ាន ។
សូមបញ្ជាក់ថា នៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦នេះ កាលពីថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋ មន្ត្រី ប្រាក់ សុខុន ព្រមទាំងរដ្ឋមន្ត្រីការបរ ទេសអាស៊ានផ្សេងទៀត បានអញ្ជើញចូ លរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការបរ ទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហ គមន៍សន្តិសុខ-នយោបាយអាស៊ានលើកទី ២១ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្រប សម្រួលអាស៊ានលើកទី២៦ តាមរយៈប្រព័ន្ធវីដេអូconferance ដែលនៅក្នុងឱកាសនោះ ឯកឧត្តមបានពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួន ជាពិសេសការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ នេះ។