វិទ្យាស្ថានសុវត្ថិភាពចរារណ៍គ្រោងជួបជាមួយអាជ្ញាធរឃុំដើម្បីឲ្យជួយផ្សព្វផ្សាយអប់រំច្បាប់ចរារណ៍ផ្លូវគោកនៅតាមមូលដ្ឋាន

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ២៤.០៦.២០២០
MC៖

វិទ្យាស្ថានសុវត្ថិភាពចរារណ៍គ្រោងជួបជាមួយអាជ្ញាធរឃុំ​ ដើម្បីឲ្យជួយផ្សព្វផ្សាយអប់រំច្បាប់ចរារណ៍ផ្លូវគោកនៅតាមមូលដ្ឋាន ដើម្បីធានាឲ្យប្រជាពលរដ្ឋកាន់តែយល់ច្បាស់ពីច្បាប់ចរាចរណ៍ដែលបញ្ជៀសពីគ្រោះថ្នាក់នានាកើតឡើងជាយថាហេតុនៅតាមដងផ្លូវ។អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម……………………..
ថ្លែងក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជា លោក គង់រតន: ប្រធានវិទ្យាស្ថានសុវត្ថិភាពចរារណ៍ និងជាទីប្រឹក្សាបច្ចេកទេសផ្នែកសុវត្ថិភាពចរាចរណ៍មានប្រសាសន៍ថា ការផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះគឺដើម្បីដាស់ស្មារតីប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ឲ្យ ចេះគោរពច្បាប់ដោយពាក់មួកសុវត្ថិភាពឬពាក់ខ្សែក្រវ៉ាត់ហើយបើកបរប្រកាន់ស្តាំនិងគោរពភ្លើងសញ្ញាចរាចរណ៍ជាដើម ។
សំឡេង៖ «ពួកខ្ញុំបានធ្វើការផ្ទាល់ជាមួយខេត្តចំនួន១០ ក្រោមគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។ យើងទៅជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីអប់រំផ្សព្វផ្សាយផ្ទាល់ ឲ្យគាត់បានយល់ ថាហេតុអ្វីត្រូវគិតគូរពីសុវត្ថិភាព យើងជំរុញឲ្យគាត់ចូលរួម ជាពិសេសក្រុមប្រឹក្សាឃុំ មេភូមិ មេឃុំឲ្យចូលរួមរៀបចំផែនការអនុវត្តសុវត្ថិភាពចរាចរណ៍នៅក្នុងឃុំរបស់គាត់បន្ថែមទៀត ។ហើយបន្ទាប់ពីនេះយើងក៏បានផ្តល់ចូលរួមបច្ចេកទេស សម្រាប់ពួកគាត់ឲ្យរៀបចំផែនការសុវត្ថិភាពចរាចរណ៍ឲ្យចូលទៅក្នុង ផែនការអភិវឌ្ឍន៍ឃុំរបស់គាត់ »។
សូមបញ្ជាក់ថារហូតមកដល់ពេលនេះមានឃុំចំនួន១០០ឃុំហើយដែលបានរៀបចំផែនការយកទៅអនុវត្តន៍ ផ្សព្វផ្សាយអប់រំណែនាំ ដល់អ្នកបើកបរយានយន្ត ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរឲ្យមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងដាច់ខាត ត្រូវចេះគោរពសិទ្ធិអាទិភាព និងមានការអធ្យាស្រ័យខ្ពស់ រាល់ពេលបើកបរ ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក៕