សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្មគ្រចិត្តទទួលជំនួយឧបត្ថម្ភសម្ភារៈបច្ចេកទេសពីក្រុមហ៊ុនឯកជន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​ រ៉េត​

លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយដ្ឋានកីឡា និងជាប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្មគ្រចិត្ត នៅព្រឹកថ្ងៃទី ២៤មិថុនានេះ បានទទួលជំនួយឧបត្ថម្ភសម្ភារៈបច្ចេកទេសគិតជាទឹកប្រាក់មានចំនួនជាង៤.៥៥៨ដុល្លារអាមេរិក ពីក្រុម ហ៊ុន LI LAIXING INTERNATION AL CO.,LTD ។
លោក អ៊ុក សិទ្ធិជាតិ បានមានប្រសា សន៍ថា ក្នុងនាមសហព័ន្ធខែ្មរកីឡាអត្ត ពលកម្មស្មគ្រចិត្ត សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន LI LAIXING INTER NATIONAL CO.,LTD ដែលបានឧបត្ថម្ភសម្ភារៈបច្ចេកទេសនេះ ដែលជាការរួមចំណែកក្នុងការអភិឌ្ឍន៍វិស័យកីឡានៅកម្ពុជា ជាពិសេសកីឡាអត្តពលកម្មដើម្បីត្រៀមខ្លួនហ្វឹកហាត់ចូលរួមការប្រកួ តកីឡា SEA GAMES 2021 នៅប្រទេ សវៀតណាម និងការប្រកួតកីឡា SEA GAMES 2023ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្ភារៈបច្ចេកទេស រួមមានឧបករណ៍អង្គុយងើប(Power Rack) ឧបករណ៍ដេកធាក់រុញ(Hack Squat) ប្រភេទដុំដែកសន្លឹក១គក – ១គកមាន៤ =៤គក ២គកមាន៤ =៨គក ៥គកមាន៤ = ២០គក ១០គកមាន៨ = ៨០គក ១៥គកមាន៤ = ៦០គក ២០គកមាន៨= ១៦០គក និង២៥គកមាន៦= ១៥០គក៕