លោកត្រាំធ្វើទស្សនកិច្ចនៅរដ្ឋអារីហ្សូណាចំពេលមានការកើនឡើងនៃករណីឆ្លងវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៤.០៦.២០)

កាលពីថ្ងៃអង្គារនេះប្រធានាធិបតីដូណាល់ត្រាំបានថ្លែងអបអរអំពីការកសាងជញ្ជាំងព្រំដែននៅពេលដែលលោកបានទៅទស្សនកិច្ចក្នុងរដ្ឋអារីហ្សូណាទោះបីជាមានការកើនឡើងនៃករណីឆ្លងវីរុសកូវីដ១៩ក្នុងរដ្ឋនោះក៏ដោយ។

នេះគឺជាដំណើរទស្សនកិច្ចលើកទី ៣ របស់លោកត្រាំនៅឆ្នាំនេះទៅកាន់រដ្ឋអារីហ្សូណា ដែលកំពុងមានកំណត់ត្រាឆ្លងថ្មីខ្ពស់ដល់ជាង ៣.៥០០ ករណីនៃវីរុសកូវីដ១៩ ក្នុងថ្ងៃអង្គារនោះ។

លោកប្រធានាធិបតីនិងទីប្រឹក្សារបស់លោកបានច្រានចោលការព្រួយបារម្ភអំពីការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតក្នុងពេលវីរុសកូវីដ១៩នៅតែបន្តរាលដាលនៅរដ្ឋខ្លះនៅសហរដ្ឋអាមេរិកក៏ដោយ។