សម្តេចម៉ែសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានដល់ប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មានចូលក្រាបថ្វាយបង្គំគាល់

វិទ្យុជាតិកម្ពុជា
MC៖ សម្ដេចព្រះមហាក្សត្រី នរោត្តមមុនីនាថសីហនុព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចកី្តថ្លៃថ្នូរ និងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ដល់លោកជំទាវ ខៀវ ទេពរង្ស៊ី កាញារីទ្ធដឹកនាំប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មានចំនួន ២៥រូបចូលក្រាបថ្វាយបង្គំគាល់ថ្វាយព្រះពរនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅព្រះបរមរាជវំាង។
ក្នុងឱកាសនោះដ៏វិសេសវិសាលនេះសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរព្រះអង្គក៏បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានដល់លោកជំទាវខៀវទេពរង្ស៊ីកាញារីទ្ធនិងគណៈប្រតិភូចូលក្រាបថ្វាយបង្គំនិងថ្វាយគ្រឿងសក្ការៈបូជាព្រះបរមរូបព្រះករុណាព្រះមហាវីរក្សត្រក្សត្រព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដើម្បីសម្ដែងនូវសេចក្តីចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបានថ្វាយចំពោះព្រះមហាករុណាទិគុណដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ព្រះករុណាព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋដែលព្រះអង្គបានបំពេញព្រះរាជបេសកកម្មបម្រើប្រទេសជាតិមាតុភូមិនិងប្រជារាស្រ្តកម្ពុជាទទួលបានឯករាជ្យភាពបូរណភាពទឹកដីប្រកបដោយសេចក្តីសុខសន្តិភាពឯករាជ្យភាពត្រជាក់ត្រជុំនិងមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យទាំងពីរសម័យរាស្រ្តនិយមរហូតដល់បច្ចុប្បន្ន។
ក្នុងឱកាសដ៏ល្អប្រសើរនោះលោកជំទាវទេពរង្ស៊ី ខៀវ កាញារីទ្ធនិងគណៈប្រតិភូបានថ្វាយកន្ត្រកផ្កាដ៏ស្រស់ស្អាតបង្ហាញពីមនោសញ្ចេតនាសាម៉ីភ័ក្រ្តប្រកបដោយការគោរពនិងអំណរព្រះរាជគុណដល់ជ្រាលជ្រៅជាទីបំផុតនិងជានិមិត្តរូបនៃការរីកចម្រើននៅសិរីសួស្ដីជ័យមង្គលព្រះបរមសុខព្រះជន្មាយុយឺនយូរថ្វាយអង្គសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតជា។មួយគ្នា លោកបានថ្វាយដង្វាយវត្ថុអនុស្សាវរីយ៍មានដូចជាក្រណាត់សំពត់ហូល dvd កម្រងឯកសារថ្វាយព្រះពរក្នុងឱកាសដល់មហាមង្គលថ្លៃថ្លាបំផុតនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរគម្រប់ ៨៤ ព្រះវស្សាយាងចូល ៨៥ ព្រះវស្សានិងថវិកាចំនួន ១០ពាន់ដុល្លារអាមេរិកថ្វាយនូវការចូលរួមដង្ហែតាមព្រះរាជសកម្មភាពសង្គមកិច្ចមនុស្សធម៌ដ៏ឧត្តុង្គឧត្តមរបស់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរឲ្យសម្រេចទទួលបានមហាជោគជ័យដ៏ត្រចះត្រចង់បន្ថែមទៀត។
លោកជំទាវខៀវទេពរង្ស៊ីកាញារីទ្ធបានទូលថ្វាយថាសមាគមន៍នារីក្រសួងព័ត៌មានបានចូលរួមលើកិច្ចការសង្គមជាប្រចាំជាមួយអន្តរក្រសួងពាក់ព័ន្ធជាពិសេសលើការងារមនុស្សធម៌ក្រោមព្រះរាជតម្រិះព្រះរាជគំរូមនុស្សធម៌សប្បុរសធម៌ដ៏ឧត្តុង្គឧត្តមប្រកបដោយព្រះរាជមហាករុណាទិគុណនិងព្រះព្រហ្មវិហារធម៌របស់ហ្លួងម៉ែព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជានិងក្រោមការដឹកនាំដ៏ឈ្លាសវៃថ្លៃថ្លាក្នុងនាមជាស្ត្រីទី ១នៃកម្ពុជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា។
លោកជំទាវបានទូលថ្វាយបន្តថាលោកជំទាវនិងសមាជិកសមាជិកាសាខាសមាគមនារីក្រសួងព័ត៌មានមិនរារែកចូលរួមអនុវត្តអនុសាសន៍ដល់ប្រចក្សវិសេសវិសាលឈរលើមាគ៌ាគាំពារមនុស្សធម៌គ្រប់ទម្រង់ដើម្បីស្វែងយល់ពីការលំបាកពីសុខទុក្ខរបស់ស្ត្រីនិងចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមនានាដែលស្ត្រីកំពុងជួបប្រទះ។ហើយទិសដៅរបស់សមាគមន៍គឺជាការចូលរួមកិច្ចមនុស្សធម៌នានា។
ហើយដើម្បីបន្តសកម្មភាពឲ្យកាន់តែកាន់តែផុសផុលក្នុងនាមលោកជំទាវផ្ទាល់ក៏ដូចជាសមាគមតែងតែអនុវត្តវប្បធម៌ចែករំលែកកៀគរថវិកាបដិភាគពីសប្បុរសជនដែលចូលរួមបរិច្ចាគដោយគ្មានការទើសផ្ទាល់តាមសទ្ធាជ្រះថ្លាពីសំណាក់ស្ត្រីជាថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីរាជការនិងដៃគូសហការនានាជាមួយក្រសួងព័ត៌មាន។
សូមបញ្ជាក់ថាបច្ចុប្បន្នស្ត្រីក្នុងវិស័យព័ត៌មានកំពុងមានតួនាទីយ៉ាងសកម្មប្រកបដោយសមធម៌បានឆ្លើយតបនូវគោលការណ៍យុទ្ធសាស្ត្រចតុកោណដើម្បីកំណើនការងារប្រសិទ្ធភាពនៃការអនុវត្តន៍សិទ្ធិស្មើភាពរវាងបុរសនិងស្ត្រីដែលពោរពេញដោយសក្តានុចូលរួមអភិវឌ្ឍលើវិស័យព័ត៌មាននិងសោតទស្សន៍ក្នុងការផ្ដល់ព័ត៌មានប្រកបដោយវិជ្ជាជីវៈទប់ស្កាត់ព័ត៌មានក្លែងក្លាយការអប់រំវប្បធម៌ប្រពៃណីសាសនានៃការកម្សាន្តសប្បាយ។ជាពិសេសការផលិតស្ប៉តឃោសនាផ្សព្វផ្សាយនូវរាល់សកម្មភាពកម្មវិធីនយោបាយសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបាននិងផ្សព្វផ្សាយព័ត៌មានពិតជូនដល់ប្រជាពលរដ្ឋគ្រប់ទិសទីឆ្លើយតបយ៉ាងរហ័សទៅសាកលភាវូពាណិជ្ជកម្មក៏ដូចជាបរិបទសង្គម៕