រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់ទុកជំនាញនិយាយជាសាធារណៈបានជួយបង្កើនការទំនាក់ទំនងសង្គមប្រកដោយក្រមសីលធម៌

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី

MC៖រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់ទុកជំនាញនិយាយជាសាធារណៈបានជួយបង្កើនការទំនាក់ទំនងសង្គម ប្រកដោយក្រមសីលធម៌ ដោយសារតែអ្នកនិយាយមានជំនាញនិងវិជ្ជាជីវៈ។

នៅក្នុងឱកាសប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាម ជាសមាជិក ក្រុមហ៊ុនឌីណេតវើក វើលវ៉ាយដ៍ (ខេមបូឌា) នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានកោតសរសើរដល់ ក្រុមហ៊ុន ឌីណេតវើក វើលវាយដ៍(ខេមបូឌា) ដែលបានរៀបចំជាវគ្គបណ្តុះបណ្តាល ស្តីអំពីការ និយាយជាសាធារណៈ តាមរយៈបណ្តាញ សង្គម ដើម្បីអោយស្របទៅតាមជំនាញ វិជ្ជាជីវៈ និងក្រមសីលធម៌ ដែលជាប្រការដ៏ល្អ ព្រោះថាការនិយាយទំនាក់ទំនងគ្នាជាសាធារណៈ ជាកិច្ចការដ៏សំខាន់។

ឯកឧត្តម បានលើកឡើងថា ដំបូងឡើយគេគិតថា មនុស្សធ្វើការតែនៅក្នុងផ្ទះក៏បានដែរ ប៉ុន្តែនៅពេលមានការកើតការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ រយៈពេល៣ខែ ដែលមនុស្សធ្វើការ តែនៅក្នុងផ្ទះដោយមិនបានចេញក្រៅធ្វើទំនាក់ទំនងជាមួយមនុស្សដ៏ទៃ គឺមនុស្សនោះជួប វិប្បត្តិផ្លូវចិត្ត ផ្លូវអារម្មណ៍ច្រើន ។ ដូច្នេះនៅពេលជំងឺកូវីដនេះ បានបញ្ចប់ទៅ គឺអ្នកដែលរងគ្រោះស្លាប់ និងរងគ្រោះដោយចិត្តសាស្រ្ត មានចំនួនច្រើនជាងអ្នកកើតជំងឺទៅទៀត ព្រោះដោយសារថា មនុស្សកើតឡើងសម្រាប់ធ្វើទំនាក់ទំនងគ្នា បើគ្មាននោះទេ ដូចជាបាត់នូវអ្វីមួយដែរ ។ ដូច្នេះការ និយាយជាសាធារណៈ និងការធ្វើទំនាក់ទំនងគ្នាល្អ គឺជាប្រការសំខាន់ណាស់ ហើយភាពជោគជ័យក្នុងកិច្ចការងារក៏អាស្រ័យលើការទំនាក់ទំនងនេះដែរ។
នៅក្នុងឱកាសនោះលោក ណាត់ថាផុង ប៊ុនសារុំា ប្រធាន ក្រុមហ៊ុនឌីណេតវើក វើល វ៉ាយដ៍ (ខេមបូឌា) បានបញ្ជាក់ថា ក្រុមហ៊ុន ឌីណេតវើក វើលវាយដ៏(ខេមបូឌា) ជាក្រុមហ៊ុនទីផ្សារបណ្តាញ ដោយមាន ឆន្ទៈអោយមនុស្សក្នុងពិភពលោកមាន សុខភាពល្អ ផ្តល់ឱកាសអោយមនុស្ស គ្រប់រូបអាចចាប់ផ្តើមកសាងអាជីវកម្មផ្ទាល់ខ្លួន ចំណាយដើមទុនតិច ចំណូលបានច្រើន កសាងធនធាន មនុស្ស រឹតចំណងសាមគ្គីភាព មានឥស្សរភាពក្នុងជីវិត ។
លោក ប្រធានក្រុមហ៊ុន ឌីណេតវើក បានបញ្ជាក់ថា កន្លងមកនេះដោយទទួលការអនុញ្ញាតពី ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានផ្តល់ជូននូវ គ្រូឧទ្ទេស ដើម្បីមកធ្វើការបណ្តុះបណ្តាលដល់បុគ្គលិកក្រុមហ៊ុនចំនួន ៥១ អង្គ នាក់ ក្រោមប្រធានបទ “ទំនាក់ទំនងការនិយាយ ជាសាធារណៈ និងការបញ្ចុះបញ្ចូល ការស្វែងរកការគាំទ្រ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ក្នុងការប្រកបមុខរបបតាមបណ្ដាញសង្គមដែលធ្វើអោយសមាជិករបស់ក្រុមហ៊ុនមានចំណេះដឹងអាចរកចំណូលបានរហូតដល់ទៅ១ម៉ឺនដុល្លារ៕