ប្រទេសនូវែលសេឡង់រឹបយកទ្រព្យគិតជាប្រាក់មានចំនួន៩០ លានដុល្លា ពីមុខសញ្ញាបង្កឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធឺណិដ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺ   (២៣.០៦.២០)

នូវែលសេឡង់៖ ប៉ូលីសប្រទេសនូវែលសេឡង់បានរឹបអូសទ្រព្យសម្បត្តិ គិតជាទឹកប្រាក់ចំនួនជាង 90 លានដុល្លាអាមេរិក ពីមុខសញ្ញាមួយរូប ដែលជាប់សង្ស័យថាបានលាងលុយកខ្វក់ជារូបភាពរូបិយប័ណ្ណឌីហ្សីតាល់រាប់ពាន់លានដុល្លា ។

ប៉ូលីសបានបញ្ជាក់ថា  ទ្រព្យសម្បត្តិទាំងនោះត្រូវបានរឹបអូសយកពីជនជាតិរុស្សីមួយរូបដែលជាប្រធានក្រុមហ៊ុនមួយនៅក្នុងប្រទេសនូវែលសេឡង់ ។

ជនសង្ស័យនោះ ត្រូវបានអាជ្ញាធរចោទប្រកាន់ថាបានរៀបចំក្រុមលាងលុយតាមទម្រង់​បីដឃាន់ (bitcoin)  និងជាមុខសញ្ញាដែលកំពុងរកចាប់ខ្លួនដោយប្រទេសបារំាង និងសហរដ្ឋអាមេរិក ។​