គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស ២នាក់ និងរបួស ១៦នាក់ កាលពីថ្ងៃទី២១ ខែមិថុនា

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២២ មិថុនា ២០២០
MC៖

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២១ ខែមិថុនា បានសម្លាប់មនុស្ស ២នាក់ និងរបួស ១៦នាក់។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៧លើក ក្នុងនោះ បណ្តាលឲ្យមានអ្នកស្លាប់ ២នាក់ របួសធ្ងន់ ៧នាក់ និងរបួសស្រាល ៩នាក់ មូលហេតុបណ្តាលមកពី បើកបរមិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែង និងកត្តាយាន ដែលនាំឲ្យខូចខាត ម៉ូតូ ៨គ្រឿង រថយន្តធុនតូច ៥គ្រឿង។
ដូច្នេះ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា តាមរយៈប្រកាន់ភ្ជាប់នូវ កុំបើកបរលើសល្បឿនកំណត់ កុំបើកបរល្មើសនឹងភ្លើងសញ្ញា ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបររថយន្ត ត្រូវពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ កុំបើកបរបញ្ជ្រាស់ទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹង ជាដើម ៕