ប្រជាពលរដ្ឋជួបការលំបាក ជាសាសនិកឥស្លាម ចំនួន ២០០គ្រួសារ នៅក្រុងកែប ទទួលអំណោយជាកញ្ចប់អាហារ 

AKP កែប ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ —

ឯកឧត្តម សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា  និងជាប្រធានសមាគមគ្រូពេទ្យឥស្លាមកម្ពុជា ឯកឧត្តម ងួន ប៊ៀន សមាជិករដ្ឋសភា  ប្រចាំមណ្ឌលខេត្តកែប និងឯកឧត្ដម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប  អញ្ជើញជួបសំណេះសំណាល និងចែកអំណោយកញ្ចប់អាហារ  ដែលជាអំណោយរបស់សមាគមគ្រូពេទ្យឥស្លាមកម្ពុជា ជូនប្រជាពលរដ្ឋជួបការលំបាក ចំនួន២០០គ្រួសារ ជាសាសនិកឥស្លាម មកពីភូមិថ្មី និងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ នៅវិហារឥស្លាមស្បូវ (ភូមិថ្មី)។

រូបថត៖ AKP-កែប