កម្ពុជាបង្ហាញពីភាពជោគជ័យនូវវិធានការព្យាបាលជំងឺកូវីដ១៩ជូនអង្គការសុខភាពពិភពលោក

វិទ្យុជាតិកម្ពុជា៖លោកជួន បូណា៖

ក្រសួងសុខាភិបាលកម្ពុជា បានបង្ហាញពីភាពជោគជ័យនូវវិធានការព្យាបាលជំងឺកូវីដ១៩ ជូនអង្គការសុខភាពពិភពលោក ខណៈដែលកម្ពុជាមានការព្យាបាលអ្នកជំងឺបានជាសះស្បើយ និងមិនមានអ្នកស្លាប់ដោយសារជំងឺនេះនោះទេ។
លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា មានប្រសាសន៍ថា កម្ពុជាមានមោទនភាពក្នុងការទប់ស្កាត់ និងព្យាបាលជំងឺកូវីដ១៩ មានការជាសះស្បើយ ដែលនេះបានបង្ហាញពីភាពជោគជ័យរបស់ប្រទេសកម្ពុជា។
លោកជំទាវបានអះអាងថា ក្រោមការដឹកនាំប្រកបដោយការឈ្លាសវៃ និងកតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា ការសហការសម្របសម្រួល អនុវត្ដរបស់ឯកឧត្ដមសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាលកម្ពុជា ព្រមទាំងមន្រ្ដី ក្រុមគ្រូពេទ្យទាំងអស់ និងការចូលរួមគ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ទើបភាពជោគជ័យក្នុងការឆ្លើយតបទប់ស្កាត់ និងព្យាបាលជំងឺកូវីដ១៩នៅកម្ពុជាកាន់តែមានប្រសិទ្ធប្រភាព។
លោកជំទាវបានបញ្ជាក់ថា ទោះបីកម្ពុជាមានភាពជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវី១៩នេះក៏ដោយ ប៉ុន្តែកម្ពុជានៅតែមានកិច្ចខិតខំប្រែងប្រែងយ៉ាងសកម្មជាមួយនឹងវិធានការណ៍នានាជាច្រើនទៀត ដើម្បី ទប់ស្កាត់ ការឆ្លងរាតត្បាតរលកទី២នៃជំងឺកូវីដ១៩។
សម្លេង«ដើម្បីបន្ដទប់ស្កាត់កុំឱ្យមានរលកទី២ កើតឡើងនៅក្នុងប្រទេសកម្ពុជា ហើយដោយសារជំងឺកូវិដ១៩នៅកម្ពុជានេះ គឺភាគច្រើនជាករណីនាំចូល ក្រសួងសុខាភិបាលបានដាក់ចេញនូវវិធានការស្រាវជ្រាវ ត្រួតពិនិត្យ …………..ក្នុងក្របខណ្ឌច្បាប់ដែលមានជាធរមានដែលតម្រូវឱ្យកម្ពុជាត្រូវគោរព»។
លោកជំទាវបញ្ជាក់ថា ប្រព័ន្ធតាមដានជំងឺឆ្លងជាច្រើនត្រូវបានប្រើប្រាស់ និងពង្រីកបន្ថែម ដែលមានការគាំទ្រពីដៃគូរទ្វេភាគី និងពហុភាគី ពីបណ្ដាប្រទេសមួយចំនួន និងវិស័យឯកជនជាច្រើន លើការផ្ដល់ជំនួយបច្ចេកទេស និងថវិកាសម្រាប់កិច្ចការប្រយុទ្ធនុងជំងឺកូវីដ១៩ផងដែរ។
ជាពិសេស ការចូលរួមប្រជុំមានការទៀងទាត់ ដើម្បីចែករំលែកបទពិសោធន៍ និងមេរៀននូវពេលធ្វើអន្ដាគមឆ្លើយតបបន្ទាន់ទៅនិងជំងឺកូវីថ១៩របស់កម្ពុជានៅឆាកអន្ដរជាតិ ក៏ដូចជាបង្ហាញនូវមតិសាធារណៈអន្ដរជាតិនូវសមត្ថភាពនៃការដឹកនាំដ៏ខ្លាំងក្លាប្រកបដោយឆន្ទៈស្រលាញ់ប្រជាជន បេះដូងមនុស្សធម៌ និងការគោរពសិទ្ធមនុស្សរបស់សម្ដេចតេជោ ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជា៕