លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន និងក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះចែកជូនយុវជន-យុវនារីមានជំងឺ និងក្មួយៗកុមារនៅអង្គការម្លប់តាប៉ាង ខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ —

លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន អនុប្រធានកិត្តិយសសាខាកាកបាទក្រហម ខេត្តព្រះសីហនុ ដឹកនាំសមាជិក សមាជិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នាំយកអំណោយសង្គ្រោះចែកជូនយុវជន យុវនារីដែលមានជំងឺរ៉ាំរ៉ៃនៅសង្កាត់លេខ១ ខេត្តព្រះសីហនុ និងអញ្ជើញទៅជួបសំណេះសំណាលជាមួយក្មួយៗកុមារនៅអង្គការម្លប់តាប៉ាង នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ។

រូបថត៖ AKP-ព្រះសីហនុ