នាយឧត្តមសេនីយ៍ សៅ សុខា និងអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញរៀបចំសែនក្រុងពលី ត្រៀមពិធីរម្លឹកខួបលើកទី៤៣ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត

AKP ត្បូងឃ្មុំ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ —

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីសែនក្រុងពលី បួងសួងអរគុណសន្តិភាព នៅតំបន់កោះថ្ម ចំណុចអាងដាច់ X16 “ដើមត្រយឹង” ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ដើម្បីត្រៀមរៀបចំពិធីរម្លឹកខួបលើកទី៤៣ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) ដែលនឹងប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី២០ ខែមិថុនា ស្អែកនេះ ។

រូបថត៖ AKP-ត្បូងឃ្មុំ