ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មាន អនុញ្ញាតឱ្យ ប្រតិភូសម្ព័ន្ធសមាគមកម្ពុជា-ចិន ចូលជួបសម្តែងការគួរសម

AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យ លោក អុឹង ហុងម៉េង សមាជិកសម្ព័ន្ធសមាគមកម្ពុជា-ចិន និងជាចាងហ្វាងកាសែត ជានហ្វា នៃប្រទេសចិនប្រចាំនៅកម្ពុជា រួមជាមួយប្រតិភូនៃសារព័ត៌មាន ជានហ្វា បានចូលជួបសម្តែងការគួរសម និងអបអរសាទរ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលបានសញ្ញាបត្រកិត្តិយសពីមហាវិទ្យាល័យបច្ចេកវិទ្យា រាជមង្គលនគរ របស់ប្រទេសថៃ កាលពីពេលថ្មីៗនេះ។

រូបថត៖ ខឹម សុវណ្ណារ៉ា