បញ្ចប់ការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី ៤ និងពានរង្វាន់សម្ដេចក្រឡាហោមសខេងលើកទី ៧ឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

ព្រឹត្តិការណ៍ការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី៤ និងពានរង្វាន់សម្ដេចក្រឡាហោមសខេងលើកទី ៧ ឆ្នាំ២០២០បានបិទបញ្ចប់ការប្រកួតដោយជោគជ័យ នៅវេលាថ្ងៃ ត្រង់ថ្ងៃទី ១៩ ខែ មិ ថុនា ឆ្នាំ២០២០នេះ នៅទីលានសូហ្វតិន្នីសក្នុងពហុកីឡដ្ឋានជាតិ ។ ពិធីបិទការប្រកួតនេះ មានការអញ្ជើញចូលរួមពីសំណា ក់លោកបណ្ឌិត ជា ប៊ុនហេង ទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង ប្រធានអង្គភាពកីឡានគរបាលជាតិ និងជាអនុប្រធានទី១ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា។
លោក ជា សែនវិស្សុត អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានរាយការណ៍ថា ការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី ៤ និងប្រកួតដណ្តើមពានរង្វាន់សម្តេចក្រឡា ហោម ស ខេង លើកទី ៧ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០ ២០មានសមាគមចូលរួមប្រកួតចំនួន ៦ រួមមាន សមាគមកីឡាសូហ្វតិន្នីសក្រសួងមហាផ្ទៃសមាគមកីឡាសូហ្វតិន្និសអគ្គស្នងការនគបាលជាតិ សមាគមកីឡាសូហ្វតិន្នីសក្រសួងការពារជាតិ សមាគមកីឡាសូហ្វតិន្នីសខេត្តកំពង់ស្ពឺ សមាគមកីឡាសូហ្វតិន្និសខេត្តកំពង់ឆ្នាំងនិងសមា គមកីឡាសូហ្វតិន្នីសអង្គកាមិត្តសម្លាញ់។
សរុបប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការីនីទាំងអស់ចំនួន ៦៩នាក់ ក្នុងនោះប្រតិភូ-គ្រូបង្វឹកចំនួន ០៧នាក់ កីឡាករចំនួន ៣៨នាក់ កីឡាការិនីចំនួន ២៤នាក់ ដែលមានវិញ្ញាសាប្រកួតចំនួន ៧វិញ្ញាសា ៖ ឯកត្តជនបុរស ឯកត្តជននារី វាយគូបុរស វាយគូនារី វាយតូចម្រុះបុរស-នារី ឯកត្ត ជន យុវជនក្រោម១៨ឆ្នាំ និងវាយគូបុរស អក្សរ ខ។
ចំពោះលទ្ធផលក្រោយបញ្ចប់ការប្រកួត លើវិញ្ញាសាប្រកួតឯកត្តជនយុវជនក្រោម ១៨ឆ្នាំ (Boy’s Single U18)ចំណាត់ថ្នាក់លេ ខ ១ កីឡាករសាយ សុចិត្រា ចំណាត់ថ្នាក់លេខ ២ និងចំណាត់ថ្នាក់លេខ ៣កីឡា ករ ចៅ វីវ៉ា, កីឡាករ សយ សុធន់។វិញ្ញាសាប្រកួតវាយគូបុរស អក្សរ “ខ” ចំណាត់ថ្នាក់លេខ ១ (Men’s Double B) កីឡាករ សំ ចាន់កាប៊ី + កីឡាករ សាយ សុចិត្រា ចំណាត់ថ្នាក់លេខ ២ កីឡាករ ប៊ុល វណ្ណា + កីឡាករ សុខ វិចិត្រ និងចំណាត់ថ្នាក់លេខ ៣កីឡាករ ចៅ វីវ៉ា + កីឡាករ សយ សុធន់ (Mixed Double) ។វិញ្ញាសាប្រកួតវាយគូចម្រុះបុរស-នារី៖ចំណាត់ថ្នាក់លេខ ១កីឡាករ ឯក បញ្ញា កីឡាការិនី បូ ទីងហ៊ុយ ចំណ ាត់ថ្នាក់លេខ ២ កីឡាករ សំ ចាន់កាប៊ី កីឡាការិនី ឃន សាតសាន្តីតា និងចំ ណាត់ថ្នាក់លេខ ៣ កីឡាករសាយ សុចិត្រា និងកីឡាការិនី ឃុន ចន្ទរ៉ូសិកា។
វិញ្ញាសាប្រកួតឯកត្តជននារី (Women’s Single) ចំណាត់ថ្នាក់លេខ ១ កីឡាការីនី ម៉េត ម៉ារីយ៉ាន ចំណាត់ថ្នាក់លេខ ២ និងចំណាត់ថ្នាក់លេខ ៣ កីឡាការិនី ជិន ស្រីឡូយ។ វិញ្ញាសាប្រកួតគូនារី (Women’s Double)ចំណាត់ថ្នាក់លេខ ១ កីឡាការិនី យាន សុខឿន + កីឡាការិនី ជិន ស្រីឡូយ ចំណាត់ថ្នាក់លេខ ២ កីឡាការិនី ឃី ម៉េងជួង + កីឡាការិនី វណ្ណ សុភា និង ចំណាត់ថ្នាក់លេខ ៣កីឡាការិនី រិន សុធារី + កីឡាការិនី ម៉េត ម៉ារីយ៉ាន ។
វិញ្ញាសាប្រកួត ឯកត្តជនបុរស (Men’s Single A)៖ចំណាត់ថ្នាក់លេខ ១ កីឡាករ អន សម្បិត្ត ចំណាត់ថ្នាក់លេខ២ កីឡាករ កាន់ សោភ័ណ្ឌ និងចំណាត់ថ្នាក់លេខ ៣ កីឡាករ យី គាវីរៈ ចំណែកប្រកួតគូបុរស (Men’s Double A) ចំណាត់ ថ្នាក់លេខ ១ កីឡាករ ឌឹម សំសម្បិត្ត កីឡាករ កាន់ សោភ័ណ្ឌ ចំណាត់ថ្នាក់លេខ២ កីឡាករ យី សាសារិទ្ធ កីឡាករ ចន ម៉ាដា និងចំណាត់ថ្នាក់លេខ ៣ កីឡាករ យី គាវីរៈកីឡាករ ប៉ិល វណ្ណី៕