មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលត្រឡប់មកពីក្រៅប្រទេស ហើយកំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ —

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆំាងអំពើជួញដូរមនុស្ស អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ប្រមាណ១០០នាក់ ដែលបានត្រឡប់មកពីក្រៅប្រទេស ហើយកំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅក្នុងវិទ្យាល័យក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ព្រមទាំងណែនាំដល់ពួកគាត់ កុំប្រថុយប្រថានធ្វើការឆ្លងដែនដោយខុសច្បាប់ ។

រូបថត៖ ឃុត សៅ