រាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋសម្តែងការអបអរសាទរនិងថ្វាយព្រះពរសម្តេចម៉ែសូមមានព្រះជន្មាយុយ៉ឺនយូរជាងរយព្រះវស្សាក្នុងឳកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប៨៤ យាងចូល ៨៥ព្រះវស្សា

វិទ្យុជាតិកម្ពុជា​៖

រាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសបានសម្តែងការអបអរសាទរ និង ថ្វាយព្រះពរ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប៨៤ យាងចូល ៨៥ព្រះវស្សា របស់សម្តេចមហាក្សត្រី នរោត្តមសីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលត្រូវប្រារព្វធ្វើឡើងនៅថ្ងៃទី១៨ខែមិថុនានេះ។

ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូលៗនៃស្ថាបន័រដ្ឋទាំងអស់បានថ្លែងសារក្រាប ថ្វាយបង្គំថ្វាយព្រះពរជ័យសិរីសួស្តីថ្វាយសម្តេចម៉ែ ក្នុងឱកាសប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម របស់ព្រះអង្គដែលបានប្រារព្វធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនានេះ។ 

តាមរសារថ្វាយព្រះពររបស់ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានក្រាបបង្គំថ្វាយថ្វាយ នូវព្រះសព្វសាធុការពរជ័យជ័យ សេរី វិបុលសុខ និងមហាប្រសើរគ្រប់យ៉ាង ចំពោះសម្តេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុ សូមព្រះអង្គទ្រងប្រកបដោយ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមំាងខ្លាំងក្លា ព្រះបញ្ញាណភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាគផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាម្លប់ត្រជាក់ត្រជុំដល់ប្រជារាស្រ្ត ជាកូនជាចៅ ចៅទួរបស់ព្រះអង្គ។

ជាងនេះទៅសារថ្វាយព្រះពរបានចាត់ទុកសម្តេចព្រះមហាក្សត្រី ទ្រង់ជានិមិត្តរូបនៃស្រ្តីខ្មែរដ៏ខ្ពង់ខ្ពង់បំផុត ប្រកាន់ភ្ជាប់នូវទស្សពិធរាជធម៌ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះ ប្រជារាស្ត្រខ្មែរគ្រប់ៗរូប ការសណ្តោសប្រណី និងព្រះទ័យប្រកបដោយមេត្តាករុណាធម៌នាំឲ្យ ប្រជារាស្រ្តខ្មែរគ្រប់រូប និងនឹងក្រៅប្រទេសចងចាំជានិច្ចព្រះកិត្តិគុណដ៏ធំមហិមារបស់ព្រះអង្គ។

ក្នុងតួនាទីជាព្រះវរាជមាតាជាតិខ្មែរ សម្តេចហាក្សត្រីនរោត្តមសីហនុ ព្រះអង្គដែលជានិច្ចជាកាលតែងតែបានលៈបង់ព្រះបញ្ញាណ និងព្រះកាយពលក្នុងព្រះពុទ្ធសាសនា សង្គមកិច្ច អប់រំ សិក្សាធិការ សុខមាលភាព និងជាពិសេសព្រះអង្គបានសព្វព្រះរាជហឬទ័យគង់នៅជាព្រះប្រ ធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ដែលបានរួមចំណែកយ៉ាងធំធែង លើកកម្ពស់ស្រ្តីក្នុងសង្គមកម្ពុជា និងការលើកកម្ពស់ជីវភាពរស់នៅ ព្រមទាំងសុខភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ដោយឡែកញ្ញាជា ដាណាជានិស្សិតនៃសាកវិទ្យាសុខាភិបាល បានសម្តែងនូវការដឹងគុណចំពោះសម្តេចម៉ែដែលបានយកអស់ព្រះកម្លាំងកាយពលក្នុងការបំរើជាតិមាតុភូមិ ពិសេសការដឹងសុខដឹងទុករបស់ប្រជារាស្រ្តដែលជាកូនចៅចៅទួតរបស់ព្រះអង្គ។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះសោភណ្ឌភាពបរិស្ថាននៅតាមដងផ្លូវសំខាន់ៗ និងនៅតំបន់សួនច្បារមាត់ទន្លេក្នុងរាជធានីភ្នំពេញ ត្រូវបានរៀបចំលម្អយ៉ាងស្រស់ស្អាត ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចំរើនព្រះជន្មសម្តេចម៉ែឲ្យកាន់តែមានភាពអធឹកអធម។ ជាគ្នានេះគេ ក៏សង្កេងឃើញមានការចងបដាពាក្យស្លោកអបអរសាទរ និងការថ្វាយព្រះពរថ្វាយព្រះរវរាជមាតាជាតិខ្មែរ រួមជាមួយនឹងការដាក់តំាងរូបព្រះបរមឆាយលក្ខណ៍របស់ព្រះអង្គ នៅមុខព្រះរមរាជ វាំង នៅតាមសួនច្បារមាត់ទន្លេ និងមុខក្រសួងមន្ទីរស្ថាបន័រដ្ឋផងដែរ។

សូមបញ្ជាក់ថាសូមជម្រាបថា សម្ដេចមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ប្រសូតនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ១៩៣៦ នាទីក្រុងសាយហ្គន ឫហូជីមិញ ដែលព្រះនាមដើម ប៉ូល ម៉ូនិក អ៊ីហ្សហ្ស៊ី (Paule Monique Izzi)។ ព្រះបិតាព្រះនាម ហ្សង់ ហ្វ្រង់ស្វ័រ អ៊ីហ្សហ្ស៊ី (Jean François Izzi) ជាជនជាតិបារាំង ដើមកំណើតអ៊ីតាលី ព្រះមាតាព្រះនាម ប៉ុម ពាង (Pomme Peang) ជាជនជាតិខ្មែរ។ ព្រះអង្គបានរៀបអភិសេកជាមួយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងខែមេសា ឆ្នាំ១៩៥២។

ព្រះអង្គមានព្រះរាជបុត្រ២អង្គគឺ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថនរោត្តសីហមុនី ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះអង្គម្ចាស់ នរោត្តម នរិន្ទ្រពង្ស ប៉ុន្តែបានសោយទីវង្គតនៅឆ្នាំ២០០៣ហើយ ដោយជំងឺបេះដូង៕