ជប៉ុនបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរ ជាមួយជើងហោះហើរទៅកាន់ប្រទេសវៀតណាម

AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០​ — ប្រទេសជប៉ុននឹងបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរ ដែលត្រូវបានដាក់ចេញដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយចាប់ផ្តើមពីជើងហោះហើរទៅកាន់ប្រទេសវៀតណាមដោយមានកំណត់នៅចុងខែនេះ។

ទីភ្នាក់ងារសារព័ត៌មានបានដកស្រង់ប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុនដែលបាននិយាយថា ផែនការនេះបានកើតឡើងនៅពេលដែលប្រទេសជប៉ុនកំពុងពិភាក្សា ដើម្បីបន្តការធ្វើដំណើរតាមអាកាសជាមួយប្រទេសវៀតណាម អូស្រ្តាលី នូវែលហ្សេឡង់ និងប្រទេសថៃ។

ប្រទេសជប៉ុន និងវៀតណាម បានកំណត់រយៈពេលនៃការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃសម្រាប់ការមកដល់ទាំងអស់ដើម្បីការពារការរីករាលដាលនៃមេរោគឆ្លង។

យោងតាមគ្រោងការណ៍ថ្មីនេះ អ្នកធ្វើដំណើររវាងប្រទេសទាំងពីរនឹងត្រូវបានរួចផុតពីការរឹតត្បិតទាំងនេះ ប្រសិនបើពួកគេប្រើប្រតិកម្មខ្សែសង្វាក់ Polymerase ឬ PCR ដែលការធ្វើតេស្តមុនពេលចេញដំណើរ និងពេលមកដល់ ហើយការធ្វើតេស្តទាំងពីរលើកនោះមានលទ្ធផលអវិជ្ជមាន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)