ឯកឧត្តម ស សុខា ៖ប្រធាន និងអនុប្រធានត្រូវចេះទទួលយកគំនិតរបស់ថ្នាក់ក្រោម

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង ប្រធាន អនុប្រធានការិយាល័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា កាលល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។
ឯកឧត្តម ស សុខា បានមានប្រសាសន៍ថា នៅពេលទទួលបានមុខតំណែង អស់លោកត្រូវគោរពឲ្យបាននូវឆន្ទៈរបស់ខ្លួន ទទួលខុសត្រូវខ្ពស់ ត្រូវចេះទទួលយកគំនិតរបស់ថ្នាក់ក្រោម និងសូមយកឱកាសតែងតាំនេះធ្វើការអភិវឌ្ឍខ្លួនតទៅមុខប្រកបដោយប្រសិទ្ធភាពការងារខ្ពស់។
ការប្រកាសចូលកាន់មុខតំណែងថ្មីនេះ ជាប្រធានការិយាល័យ១រូប និងអនុប្រ ធានការិយាល័យ ៥រូប រួមមាន៖ លោក ឃួន ណារិទ្ធ ជាប្រធានការិយាល័យរដ្ឋ បាល លោក ស្រៀង ចន្ថា ជាអនុប្រធានការិយាល័យរដ្ឋបាល លោក បូ រ៉ាឆាន់ ជាអនុប្រធានការិយាល័យរដ្ឋបាល លោក យាន គីស៊ីវត្ថា ជាអនុប្រធានការិយាល័យបណ្តុះបណ្តាលនិងគ្រប់គ្រងការិយាល័យភូមិភាគ លោក សេង មនោ ជាអនុប្រធានការិយាល័យបណ្តុះ បណ្តាល និងគ្រប់ គ្រងការិយាល័យភូមិភាគ និងលោក លន់ ចន្ធូ ជាអនុប្រធានការិយាល័យព័ត៌មាន៕