ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចេញអនុក្រឹត្យបញ្ចប់មុខតំណែងទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីមានឋានៈស្មើនៅក្រសួងចំនួន៤

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញអនុក្រឹត្យបញ្ចប់មុខតំណែងទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើអមថ្នាក់ដឹកនាំ និង ក្រសួងចំនួន ៤។
តាមអនុក្រឹត្យលេខ ៥៥១ អនក្រ.តតចុះថ្ងៃទី១០ ខែមិថុនាឆ្នាំ ២០២០ រាជរដ្ឋាភិបាលសម្រេចបញ្ចប់មុខតំណែងទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានថ្នាក់ស្មើ អមថ្នាក់ដឹកនាំនិងអមក្រសួង នៅក្រសួងយុត្តិធម៌ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្រសួងធម្មការនិងសាសនា និងក្រសួងមុខងារសាធារណៈ ដែលបានតែងតាំងដោយអនុក្រឹត្យមុនថ្ងៃទី ២០ខែមីនាឆ្នាំ ២០២០។