សហព័ន្ធកីឡាទូកផ្តល់សម្ភារៈហ្វឹកហាត់ដល់អត្តពលិកទូកកានូ និងរ៉ូអ៊ីង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

លោកឧត្តមសេនីយឯក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់សម្ភារៈហ្វឹកហាត់ដល់កីឡាករ-កីឡាការិនីជម្រើសជាតិថ្នាលទូកកម្ពុជានៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលទើបចាប់ផ្តើមប្រមូលផ្តុំហ្វឹកហាត់ឡើងវិញក្រោយពីផ្អាកដោយសារវិបត្តិកូវីដ១៩ ។ 

លោក ជា ប៊ុនហេង បានមានប្រសាសន៍ថា កីឡាករទាំងអស់បន្តប្រឹងហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមខ្លួនប្រជែងយកមេដាយពីអន្តរជាតិនានា ជាពិសេសព្រឹត្តិការណ៍កីឡាSEA GAMES ឆ្នាំ២០២១ លើកទី៣១ នៅប្រទេសវៀតណាម និង SEA GAMES ២០២៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ។ 

ដោយឡែក សម្ភារៈដែលផ្តល់ជូនកីឡាករ កីឡាការិនី គ្រូបង្វឹកទាំង២២រូប រួមមាន សម្លៀកបំពាក់សម្រាប់ហ្វឹកហាត់៤៤កំប្លេ ស្បែកជើង២២គូ ទឹកអាល់កុល ជែលលាងដៃ សាប៊ូលាងដៃ និងឧបករណ៍វាស់កម្តៅម្នាក់មួយឈុតធំ៕