តំណាងក្រុមហ៊ុន NEW CITY WALK និងតំណាងអាជីវករចុះហត្ថលេខាលើ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លក់ផលិតផលពង្រីកទីផ្សារនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០

តំណាងក្រុមហ៊ុនគ្រប់គ្រងដំណើរពាណិជ្ជកម្ម NEW CITY WALKនិងតំណាងពាណិជ្ជករ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀ​ងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីជំរុញការអភិវឌ្ឍក្រុមហ៊ុនឱ្យមានការរីកចម្រើនក្នុងការពង្រីកទីផ្សារលក់ផលិតផលនៅលើទីផ្សារកម្ពុជា។ ពិធីចុះហត្ថ​លេខា​នេះ បានធ្វើឡើងកាលពីចុងសប្ដាហ៍កន្លងទៅនេះ រវាងលោក  celeb luoតំណាងក្រុមហ៊ុនគ្រប់គ្រងដំណើរពាណិជ្ជកម្មNEW CITY WALK និងលោក  Stephen chu តំណាង​ក្រុមហ៊ុន MORGAN គ្រុប។

លោក  celeb luo តំណាងក្រុមហ៊ុនគ្រប់គ្រងដំណើរពាណិជ្ជកម្មNEW CITY WALK បានស្វាគមន៍ដ៏កក់ក្តៅ និងថ្លែងអំណរគុណដ៏ស្មោះជូនចំពោះពាណិជ្ជករ ដែលបានគាំទ្រនៅក្នុងការងារធ្វើពាណិជ្ជកម្មជាមួយគ្នាឆ្ពោះទៅមុខយកជម្នះនាពេលអនាគត។លោកបន្តថា ទោះប្រទេសកម្ពុជាមានប្រព័ន្ធសេដ្ឋកិច្ចដែលទទួលរងនូវការប៉ះពាល់ពីជំងឺកូវីដ-១៩ ក្តី ប៉ុន្តែ គម្រោងរបស់ក្រុមហ៊ុនMORGANគ្រុបនៅតែមានគោលជំហរនៅក្នុងការធ្វើឱ្យគម្រោងរបស់ក្រុមហ៊ុនមានការអភិវឌ្ឍរីកចម្រើន

លោក  Stephen chu តំណាងក្រុមហ៊ុន MORGAN គ្រុបបានបញ្ជាក់ថា NEW CITY WALK ជាមជ្ឈមណ្ដលខ្នាតធំទំហំ៥ម៉ឺនម៉ែត្រការ៉េ ហើយការចុះហត្ថលេខានាថ្ងៃនេះ ដើម្បីពង្រឹងកិច្ច សហប្រតិ​បត្តិ​ការជាដៃគូជាមួយគ្នា ដើម្បីជំរុញអភិវឌ្ឍន៍គម្រោងនេះឱ្យទទួលជោគជ័យ។ចំពោះផែនការអនាគតនៃNEW CITY WALKនឹងពាំនាំអត្ថប្រយោជន៍កាន់តែច្រើនទម្រង់នៃblock+mallជាទីពេញចិត្តនៃក្រុមអ្នកចំណាយ។ លោកសម្ដែងការរីករាយពេលដែលឃើញអ្នកទាំងអស់គ្នាបានចូលមកសហការជាមួយ ក្រុមហ៊ុន NEW CITY WALKភ្នំពេញដូចគ្រួសារតែមួយ ហើយត្រូវក្តោបក្តាប់ឱ្យជាប់ជាមួយឱកាសនេះ ក្នុងពាក្យសម្តីបង្កប់នូវភាពត្រេកអរ និងអំណរគុណជាខ្លាំង។ លោកបន្ថែមថា គម្រោងរបស់ក្រុមហ៊ុនបង្កើតឱ្យទៅជាកន្លែងប្រមូលផ្តុំ មានទីផ្សារទំនើប មានហាងល្បីៗ មានភោនីយដ្ឋានល្បីៗ មានក្លឹបកម្សាន្តកុមារមានហាងគ្រឿងអលង្កាល្បីៗ មានកន្លែងផ្តល់សេវាកម្មកម្សាន្តលំហែកាយ KTV ហ្កេមកម្សាន្ត មានហាងផលិតផលម៉ាកល្បីៗ ហាងកែសម្ផស្ស ម៉ាសាព្យាបាលសម្ផស្សមកពីប្រទេសកូរ៉េខាងត្បូង ហាងនំខេកដ៏ល្បីបំផុតក្នុងប្រទេសជប៉ុន និងមានហាងម៉ាកផលិតផលតែទឹកដោះគោផ្តល់នូវទំនុកចិត្តជូនអតិថិជនផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន NEW CITY WALK មានទីតាំងល្អស្ថិតក្នុងតំបន់ជ្រោយចង្វារជាប់មាត់ទន្លេ ជាប់ផ្លូវជាតិលេខ៦A ដែលមានលំហូរមនុស្សច្រើនហើយនាពេលអនាគតនឹងក្លាយជាទីក្រុងរណបកម្រិតខ្ពស់ និងក្រុមអ្នកចំណាយប្រមូលផ្តុំនៅទីនេះ ដែលមានចំនួន១លាននាក់នៃក្រុមអ្នកចំណាយក្នុងរាជធានីភ្នំពេញ និងភ្ញៀវទេសចរចំនួន៣លាននាក់ ជាកម្លាំងចំណាយខ្លាំងបំផុត ដែលធ្វើឱ្យកាន់តែមានភាពអ៊ូអរខ្លាំង

ដោយ ប៉ាល់ សុង