បើកការប្រកួតកីឡាសូហ្វតិន្នីសជ្រើស រើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្ដេចក្រឡាហោម ស ខេងលើកទី៧ឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា​៖​

សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជានា បានបើកការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកដណ្តើមជើងឯកថ្នាក់ជាតិលើកទី៤ ២០២០ និងការប្រកួតកីឡាសូហ្វតិន្នីសពានរង្វាន់សម្ដេចក្រឡា ហោម ស ខេង លើកទី៧ ឆ្នាំ២០២០នេះនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០
នៅទីលានសូហ្វតិន្នីសក្នុងពហុកីឡដ្ឋានជាតិ។
ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅរយ: ពេល៥ថ្ងៃ ដោយចាប់ពីថ្ងៃទី១៥រហូត ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ ដោយមានកីឡាករ-កីឡាការិនីចូលរួមចំនួន ៦៨នាក់ មកពីសមាគម-ក្លិបកីឡាសូហ្វតិន្នីសចំនួន៦។ ក្នុងនោះមានខេត្តចំនួន២ ក្រសួង២ អគ្គស្នងការដ្ឋានមួយ និងក្លិបមួយ។
សមាគម-ក្លិបកីឡាសូហ្វតិន្នីសទាំង ៦រួមមានក្រសួងមហាផ្ទៃមានកីឡាករ-កីឡាការិនីចំនួន១២នាក់ ក្រសួងការពារ ជាតិមានកីឡាករ-កីឡាការិនីចំនួន៧ នាក់ អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃមានកីឡាករ-កីឡាការិនីចំនួន១២នាក់ ខេត្តកំពង់ស្ពឺមានកីឡាករ-កីឡាការិនីចំនួន១៥នាក់ ខេត្តកំពង់ឆ្នាំងមានកីឡាករ-កីឡាការិនីចំនួន១៥នាក់ និងក្លិបអង្គការមិត្តសម្លាញ់មានកីឡាករ-កីឡាការិនីចំនួន៧នាក់៕