លោកជំទាវ លាង ហៃ ជាវតាយ និងសហការី នាំយកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃចំនួន៣វត្ត ក្នុងខេត្តកំពត

AKP កំពត ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០-

លោកជំទាវ លាង ហៃ ជាវតាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត និងសហការី ព្រមទាំងមន្ត្រីប្រតិបត្តិសាខា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ បាននាំយកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃចំនួន៣វត្ត ក្នុងខេត្តកំពត ដើម្បីថ្វាយព្រះពរដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសចម្រើនព្រះជន្មគម្រប់៨៤ យាងចូល ៨៥ ព្រះវស្សា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ ។
រូបថត៖ មន្ទីរព័ត៌មានខេត្តកំពត