សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យចូលរួម និងផ្សព្វផ្សាយទិវាជាតិ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឲ្យបានផុលផុសទូទាំងប្រទេស

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យបងប្អូនជនរួមជាតិចូលរួម និងផ្សព្វផ្សាយទិវាជាតិ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៣ ឆ្នាំ២០២០ ឲ្យបានផុលផុសឱឡារឹក អធិកអធមទូទាំងប្រទេស។

នេះបើតាមសារាចរ ស្ដីពី ការរៀបចំទិវាជាតិអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៣ ឆ្នាំ២០២០ របស់ សម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។