រដ្ឋបាលរាជធានីភ្នំពេញប្រកាសតម្លើងបំពង់ក្រោមដី ថ្មីនៅការដ្ឋានស្ថានីយបូមទឹកទួលសំពៅដើម្បីបង្កើនល្បឿនបូមទឹកចេញទៅក្រៅក្រុង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​

រដ្ឋបាលរាជធានីភ្នំពេញប្រកាសតម្លើងបំពង់ក្រោមដីថ្មីនៅការដ្ឋានស្ថានីយបូមទឹកទួលសំពៅ ដើម្បីបង្កើនល្បឿនបូមទឹកចេញអោយបានលឿន ដែលបញ្ជៀសការជនលិចទីក្រុង។

ការតម្លើងបំពង់ក្រោមដីនេះនឹងងប្រើប្រាស់រយៈពេល៣៥ថ្ងៃដោយធ្វើម្តងមួយចំហៀង កាត់ទទឹងផ្លូវបេតុងមហាហវិថីឈ្នះឈ្នះប្រវែង២២ម៉ែត្រ ដោយចាប់អនុវត្តពីថ្ងៃទី១៥មិថុនានេះតទៅ។ 

រដ្ឋបាលរាជធានីភ្នំពេញ សូមអោយបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យនិងចូលរួមសហការពង្វាងចរាចរនៅទីតាំងការដ្ឋាន។ ផុតកំណត់រយៈពេលនេះ ការដ្ឋាននិងដាក់ឱ្យដំណើរការធ្វើចរាចរណ៍ជាធម្មតាឡើងវិញ។