សង្ខេបព័ត៌មានអន្តរជាតិប្រចាំថ្ងៃទី ១២.មិថុនា.២០២០

១.ក្រុមអ្នកស្រាវជ្រាវបាននិយាយនៅក្នុងរបាយការណ៍មួយថាការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកដោយសារវីរុសរាតត្បាតកូវីដ១៩អាចនឹងធ្វើឲ្យប្រជាជនចំនួន ៣៩៥លាននាក់បន្ថែមទៀតស្ថិតក្នុងភាពក្រីក្រខ្លាំងហើយបានធ្វើឱ្យចំនួនអ្នកដែលរកចំណូលបានតិចជាង១,៩០ ដុល្លារក្នុងមួយថ្ងៃកើនដល់ជាង ១ ពាន់លាននាក់។

២.អាមេរិក៖ប្រហែលពាក់កណ្តាលនៃរដ្ឋក្នុងសហរដ្ឋអាមេរិករាប់បញ្ចូលទាំងរដ្ឋតិចសាស់និងរដ្ឋអារីហ្សូណាកំពុងព្យាយាមដោះស្រាយជាមួយនឹងការកើនឡើងនៃចំនួនអ្នកឆ្លងវីរុសកូវីដ១៩ដែលកំពុងស្ថិតពេញមន្ទីរពេទ្យដោយមានការព្រួយបារម្ភថាការបើកឡើងវិញនូវសេដ្ឋកិច្ចអាមេរិកអាចបង្កជាការឆ្លងរាលដាលនៃរលកទីពីរ។អ្នកជំនាញផ្នែកសុខភាពក៏បារម្ភថាការកើនឡើងជាច្រើនទៀតអាចកើតមានឡើងបន្ទាប់ពីមានការតវ៉ានៅទូទាំងប្រទេសកាលពីពីរសប្តាហ៍មុន។

៣.អាមរិក៖រដ្ឋការលោកត្រាំបានប្រកាសពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងការរឹតត្បិតការផ្តល់ទិដ្ឋការធ្វើដំណើរដល់មន្ត្រីតុលាការព្រហ្មទណ្ឌអន្តរជាតិដែលធ្វើការស៊ើបអង្កេតពីឧក្រិដ្ឋកម្មសង្គ្រាមដែលទាហានអាមេរិកទំនងជាបានប្រព្រឹត្តនៅអាហ្វហ្គានីស្ថាន។ លើការចោទប្រកាន់ពីបទរំលោភនិងធ្វើទារុណកម្មអ្នកទោសដោយទាហាន អាមេរិកដែលបម្រើការនៅអាហ្វហ្គានីស្ថាននិងនៅកន្លែងសួរចម្លើយរបស់ភ្នាក់ងារចារកម្មអាមេរិក ហៅកាត់ថា ស៊ីអាយអេ។

៤.អាមេរិក៖លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានកោតសរសើរចំពោះការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកនិងវិធីផ្សេងទៀតដែលប៉ូលីសបង្ក្រាបបាតុករបានប្រើ ដើម្បីបំបែកក្រុមបាតុករនៅទីក្រុង មីននៀប៉ូលីសដោយហៅទង្វើ របស់ប៉ូលីសថាជា“ ឈុតឆាកដ៏ស្រស់ស្អាត” ។

អត្ថបទ ឆាយ វីកាល