ឯកឧត្តម សុខ ប្រសិទ្ធិ អញ្ជើញជាអធិបតី ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង សម្ព័ន្ធយុវជនអាហារូបករណ៍ ជាមួយសមាគមឧស្សាហកម្ម K-Beauty និងក្រុមហ៊ុន Jin Sung Global Vision Co., Ltd.

AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២) អញ្ជើញ ជាអធិបតី ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង សម្ព័ន្ធយុវជនអាហារូបករណ៍ ជាមួយសមាគម ឧស្សា ហកម្ម K-Beauty របស់កូរ៉េ និងក្រុមហ៊ុន Jin Sung Global Vision Co.,Ltd. ដើម្បីជំរុញការបណ្ដុះបណ្ដាល បង្ហាត់បង្រៀនដល់សិស្ស និស្សិត យុវជន យុវនារី ក្នុងការទទួលបាននូវចំណេះដឹង និងជំនាញ លើផ្នែកសម្រស់ និងសុខភាព នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។

រូបថត៖ ខឹម សុវណ្ណារ៉ា