គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានឹងបើកិច្ចប្រជុំនៅថ្ងៃទី១៥សប្តាហ៍ក្រោយនេះ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានឹងបើកិច្ចប្រជុំនៅថ្ងៃទី១៥សប្តាហ៍ក្រោយនេះ ដើម្បីពិភាបក្សាលើពិនិត្យពិភាក្សាលើរៀបវារៈចំនួន៥។

យោតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិរដ្ឋានព្រឹទ្ធសភា ដែលវិទ្យុជាតិកម្ពុជាទទួលបាននៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២០នេះ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង៨ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានឹងរៀបចំកិច្ចប្រជុំដោយមានរបៀបវារៈដូចខាងក្រោម៖
១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៤ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ_ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី៥ព្រឹទ្ធសភា នីតិកាលទី៤។ ២- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវកម្ម លើកទី៥ព្រឹទ្ធសភា នីតិកាលទី៤ ។ ៣- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ព្រឹទ្ធសភា ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ប្រជុំលើកទី៥ព្រឹទ្ធសភា នីតិកាល ទី៤។ ៤- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៧ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែនស្តីពី កិច្ចការពារស្នាដៃ អក្សរសាស្ត្រ និងសិល្បៈ ឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ ទៅក្នុង របៀបវារៈនៃសម័យប្រជុំលើកទី៥ព្រឹទ្ធសភា នីតិកាលទី៤ និង ៥- កំណត់របៀបវារៈ និងកាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា នីតិកាលទី៤៕