វិមានក្រឹមឡាំងសង្ឃឹមថា ទណ្ឌកម្មថ្មីដែលបានស្នើឡើង នៅអាម៉េរិកនឹងមិនប្រែក្លាយទៅជាសកម្មភាពឡើយ

AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០​ — អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា វិមានក្រឹមឡាំងសង្ឃឹមថា ការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីថ្មីដែលស្នើដោយគណបក្សសាធារណរដ្ឋ នៅក្នុងសភាតំណាងរាស្ត្រអាម៉េរិក នឹងមិនត្រូវបានដាក់ឱ្យអនុវត្តនោះទេ។ លើសពីនេះទៅទៀតការលើកទឹកចិត្តបែបនេះមិនអាចធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីបានទេ។

លោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «ជាការពិត យើងអាចសោកស្តាយដែលការលើកទឹកចិត្តថ្មីនេះបានជឿនលឿនដោយមនុស្សជាក់លាក់នៅក្នុងគោលនយោបាយទូទៅរបស់សហរដ្ឋអាមេរិក» ។ យោងទៅតាមលោក Peskov បានឱ្យដឹងថា «នេះពិតជាមិនរួមចំណែកដល់ការធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងទ្វេភាគីទេ»។ លោកបានសង្កត់ធ្ងន់ថា «យើងសង្ឃឹមថា ផែនការទាំងនេះនឹងមិនប្រែជាសកម្មភាព ហើយនឹងមិនត្រូវបានអនុវត្តតាមវិធីណាមួយឡើយ»។

លោក Peskov បានកត់សម្គាល់ថា ទំនាក់ទំនងរុស្ស៊ី – សហរដ្ឋអាមេរិក កំពុងត្រូវបានលះបង់ដើម្បីជាប្រយោជន៍នៃកម្លាំងនយោបាយជាក់លាក់។ អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះបាននិយាយថា «ជារួម នៅក្នុងដំណើរការនៃយុទ្ធនាការប្រធានាធិបតីនៅអាម៉េរិក ប្រទេសរបស់យើង និងទំនាក់ទំនងរវាងរុស្ស៊ី – អាម៉េរិកជាប្រពៃណីបានក្លាយជាកូនចៀមមួយដែលត្រូវតែលះបង់ ប្រសិនបើមនុស្សម្នាក់ចង់ទទួលបានជោគជ័យណាមួយនៅក្នុងអាជីវកម្មបោះឆ្នោត ។ លោកបាននិយាយបន្ថែមថា «នេះគឺជាការសោកស្តាយ    មួយ»។

នៅពេលមុននេះ ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថា សមាជិកសភាមកពីគណបក្សសាធារណរដ្ឋនៅក្នុងសភាតំណាងរាស្ត្រអាម៉េរិកបានស្នើឱ្យដាក់ទណ្ឌកម្មតឹងតែងដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹងប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងចិន នៅក្នុងប្រវត្តិសាស្ត្រនៃអង្គនីតិបញ្ញត្តិរបស់សហរដ្ឋអាមេរិក។ សំណើនេះត្រូវបានដាក់នៅក្នុងរបាយការណ៍មួយដែលមានចំនួន ១២០ទំព័រ ដែលមានចំណងជើងថា «ការពង្រឹងការគំរាមកំហែងរបស់អាម៉េរិក និងសមភាគីជាសកល» ដែលចេញផ្សាយដោយគណៈកម្មាធិការស្រាវជ្រាវរបស់គណបក្សសាធារណរដ្ឋដែលប្រមូលផ្តុំសមាជិកសភាមកពីគណបក្សសាធារណរដ្ឋប្រមាណ ១៥០នាក់។ គំនិតផ្តួចផ្តើមដែលមានចែងនៅក្នុងឯកសារន គឺជាអនុសាសន៍ ប៉ុន្តែមិនមែនជាច្បាប់ដែលបានដាក់ជូនសភាទេ។ លោក Peskov បាននិយាយបន្ថែមថា «យើងកំពុងតាមដានរបាយការណ៍អំពីគំនិត និងសំណើបែបនេះដើម្បីដាក់កម្រិតថ្មី។ ជាទូទៅ យើងជឿជាក់ថា ការរឹតត្បិតបែបនេះ គឺខុសពីទស្សនៈច្បាប់អន្តរជាតិ»៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)