តម្លៃប្រេងប្រភេទ Brent ធ្លាក់ចុះក្រោម ៣៨ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល នៅ ICE ក្នុងទីក្រុងឡុង

AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០​ — យោងតាមទិន្នន័យគិតត្រឹមម៉ោង ៧:២៩នាទីល្ងាច ម៉ោងនៅទីក្រុងមូស្គូបានឱ្យដឹងថា តម្លៃប្រេងនាពេលអនាគតសម្រាប់ប្រភេទប្រេងឆៅ Brent នៅលើទីផ្សារ ICE ក្នុងទីក្រុងឡុងដ៏បានធ្លាក់ចុះបន្ថែមទៀតហើយ ដោយបានធ្លាក់ចុះដល់តម្លៃ ៣៧,៩៤ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល ដែលជាការធ្លាក់ចុះ ៩,១ភាគរយចាប់តាំងពីការបិទវគ្គជួញដូរលើកមុន។

ប្រេងឆៅ WTI បានធ្លាក់ចុះ ១០,៣ភាគរយ ហើយកំពុងលក់ក្នុងតម្លៃ ៣៥,៦៨ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល។

គិតត្រឹមម៉ោង ៧:៤៥នាទីល្ងាច ម៉ោងនៅទីក្រុងមូស្គូ ប្រេងឆៅប្រភេទ Brent បានងើបឡើងវិញបន្តិចពីការធ្លាក់ចុះនោះមកនៅត្រឹម ៣៨,៣៤ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល (-៨,១ភាគរយ) ហើយប្រេងឆៅ WTI បានធ្លាក់ចុះមកនៅត្រឹម ៣៦,២៤ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល (-៨,៩ភាគរយ)។

ប្រាក់រូប្លិ៍លរបស់រុស្ស៊ីបានបន្តធ្លាក់ចុះបើធៀបទៅនឹងប្រាក់ដុល្លារអាម៉េរិក និងប្រាក់អឺរ៉ូ នៅក្នុងវគ្គជួញដូររូបិយប័ណ្ណបរទេសនៅលើទីផ្សារហ៊ុនទីក្រុងមូស្គូ។ អត្រាប្តូរប្រាក់ពីដុល្លារអាម៉េរិកទៅរូប្លិ៍លរុស្ស៊ីបានកើនឡើងដល់ ៦៩,៨៣រូប្លិ៍ល។ (+១,៩ភាគរយ) ហើយប្រាក់អឺរ៉ូឡើងដល់ ៧៩,៤២រូប្លិ៍ល (+១,៩ភាគរយ)៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)