ការកាត់បន្ថយវត្តមានយោធាអាម៉េរិកនៅអឺរ៉ុបអាចជួយបន្ធូរភាពតានតឹង

AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០​ — លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅឯសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា ការធ្លាក់ចុះនូវចំនួនយោធាអាម៉េរិកនៅលើទឹកដីអាល្លឺម៉ង់នឹងជួយបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា និងនយោបាយនៅក្នុងតំបន់ ដោយលោកស្រីបានអត្ថាធិប្បាយអំពីផែនការរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការកាត់បន្ថយយោធាអាម៉េរិកនៅក្នុងប្រទេសអាល្លឺម៉ង់។

អ្នកការទូតរុស្ស៊ីរូបនេះបាននិយាយថា «វាជាផ្នែករបស់យើង យើងសូមស្វាគមន៍ចំពោះរាល់សកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ការកាត់ផ្តាច់វត្តមានយោធារបស់ខ្លួននៅក្នុងទ្វីបអឺរ៉ុប។ ជំហ៊ានបែបនេះនឹងរួមចំណែកយ៉ាងច្បាស់ក្នុងការកាត់បន្ថយសក្តានុពលប្រឈមមុខ និងភាពតានតឹងផ្នែកយោធា និងនយោបាយនៅក្នុងតំបន់អឺរ៉ុប – អាត្លង់ទិក»។

លោកស្រីបានសង្កត់ធ្ងន់ថា «ជាចៃដន្យ ទីក្រុងមូស្គូ ខ្ញុំសូមរំលឹកអ្នក ដែលគេតែងតែនិយាយថា ការរក្សាកម្លាំងជាទ្រង់ទ្រាយធំរបស់កងទ័ពសហរដ្ឋអាមេរិកនៅប្រទេសអាល្លឺម៉ង់បន្ទាប់ពីការបង្រួបបង្រួមរបស់ខ្លួននៅឆ្នាំ ១៩៩០ គឺជាភាពតានតឹងនៃសម័យសង្គ្រាមត្រជាក់»៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)