កាសែតសារព័ត៌មានរបស់កូរ៉េខាងជើងបាននិយាយថា ហុងកុងជាកម្មសិទ្ធិរបស់ប្រទេសចិន

AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០​ — កាលពីថ្ងៃព្រហស្បតិ៍ កាសែតសារព័ត៌មានធំជាងគេរបស់កូរ៉េខាងជើងបាននិយាយថា ទីក្រុង ហុងកុងជាកម្មសិទ្ធិរបស់ប្រទេសចិន មិនមែនរបស់លោកខាងលិចនោះទេ ដោយនេះជាការសម្តែងការគាំទ្រចំពោះសម្ព័ន្ធមិត្តជិតខាង ចំពេលដែលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។

លោក Rodong Sinmun បាននិយាយថា «គ្រប់ប្រទេសទាំងអស់មានច្បាប់សម្រាប់ការពារសុវត្ថិភាពប្រទេសរបស់ខ្លួន… សកម្មភាពដែលចិនកំពុងចាត់វិធានការប្រឆាំងនឹងឥរិយាបទដែលបង្កការគំរាមកំហែងដល់ប្រទេសរបស់ខ្លួន គឺជាការអនុវត្តយុត្តិធម៌នៃអធិបតេយ្យភាពរបស់ខ្លួន»។

ឯកសារនោះបាននិយាយថា «មូលហេតុដែលច្បាប់នេះមិនត្រូវបានដាក់ឱ្យប្រើប្រាស់អស់រយៈពេល ២៣ឆ្នាំកន្លងមក ចាប់តាំងពីហុងកុងបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិន គឺដោយសារតែក្រុមប្រឆាំងចិននៅបស្ចឹមប្រទេសបានរំលោភបំពានទៅលើបញ្ហារបស់ទីក្រុងហុងកុង» ដោយកូរ៉េខាងជើងបានជំរុញឱ្យមានច្បាប់សន្តិសុខហុងកុង។

ប្រទេសកូរ៉េខាងជើងបានកាន់ជើងប្រទេសចិនជាយូរមកហើយក្នុងជម្លោះរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំង។

ប្រទេសចិន គឺជាសម្ព័ន្ធមិត្តដ៏សំខាន់ចុងក្រោយរបស់កូរ៉េខាងជើង និងជាអ្នកផ្គត់ផ្គង់អាហារ និងប្រេងឥន្ធនៈផងដែរ៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)