លោកត្រាំសរសើរការអនុវត្តច្បាប់ដោយមន្ត្រីប៉ូលីសពេលមានបាតុកម្មនៅទីក្រុងមីននៀប៉ូលីស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព វ៉ាស៊ីងតោនផូស (១២.០៦.២០)

អាមេរិក៖ លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានកោតសរសើរចំពោះការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកនិងវិធីផ្សេងទៀត  ដែលប៉ូលីសបង្ក្រាបបាតុករបានប្រើ ដើម្បីបំបែកក្រុមបាតុករនៅទីក្រុង មីននៀប៉ូលីស  ដោយហៅទង្វើរបស់ប៉ូលីសថាជា“ ឈុតឆាកដ៏ស្រស់ស្អាត” ។

លោកត្រាំបាននិយាយនៅក្នុងសុន្ទរកថាមួយក្នុងការសន្ទនាតុមូល ថា”ខ្ញុំ​នឹង​មិន​ភ្លេច។ ខ្ញុំ​បានឃើញឈុតឆាកទាំងអស់នោះនៅតាមដងផ្លូវ …ប៉ូលីសបានតម្រង់ជួហើយដើរតម្រង់ទៅត្រង់​   ព្រមទាំងមានការប្រើឧស្ម័នបង្ហូរទឹកភ្នែកខ្លះនិងឧបករណ៍បង្រ្កាបផ្សេងៗទៀត”។

លោកត្រំាបាន បន្តទៀតថា  “ បន្ទាប់មកហ្វូងមនុស្សបានបែកខ្ញែកគ្នា ។ នេះជាពេលចុងបញ្ចប់នៃល្ងាចថ្ងៃនោះដែលមានរយៈពេលខ្លីហើយអ្វីគ្រប់យ៉ាងគឺដំណើរការយ៉ាងល្អ។