មានការភ័យខ្លាចនៃរលកទី២នៃវីរុសកូវីដ១៩នៅអាមេរិក ដោយសារករណីថ្មីកើនឡើងគួរឱ្យព្រួយបារម្ភ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១២.០៦.២០)

អាមេរិក៖ ប្រហែលពាក់កណ្តាលនៃរដ្ឋក្នុងសហរដ្ឋអាមេរិក រាប់បញ្ចូលទាំងរដ្ឋតិចសាស់និងរដ្ឋអារីហ្សូណាកំពុងព្យាយាមដោះស្រាយជាមួយនឹងការកើនឡើងនៃចំនួនអ្នកឆ្លងវីរុសកូវីដ១៩ដែលកំពុងស្ថិតពេញមន្ទីរពេទ្យ ដោយមានការព្រួយបារម្ភថាការបើកឡើងវិញនូវសេដ្ឋកិច្ចអាមេរិកអាចបង្កជាការឆ្លងរាលដាលនៃរលកទីពីរ។

ក្រៅពីករណីឆ្លងថ្មីៗនេះរដ្ឋជាច្រើនក៏កំពុងមានការកើនឡើងនូវអ្នកជំងឺចូលព្យាបាលក្នុងមន្ទីរពេទ្យ  ហើយមានរដ្ឋខ្លះទៀតចាប់ផ្តើមខ្វះខាតសម្ភារៈព្យាបាល  ។ អ្នកជំនាញផ្នែកសុខភាពបារម្ភថាអាចមានការកើនឡើងជាច្រើនទៀតបន្ទាប់ពីមានការតវ៉ានៅទូទាំងប្រទេសដែលបានប្រមូលផ្តុំមនុស្សកាលពីពីរសប្តាហ៍មុន។

 ការកើនឡើងនូវករណីថ្មីៗ ក្នុងរដ្ឋប្រហែលជា ១២ បានឆ្លុះបញ្ចាំងពីការកើនឡើងនៃការធ្វើតេស្តិ៍។ ប៉ុន្តែរដ្ឋភាគច្រើនក៏កំពុងមានការកើនឡើងនូវអ្នកជំងឺក្នុងមន្ទីរពេទ្យនិងកង្វះខាតសម្ភារៈសង្រ្គោះបន្ទាន់ផងដែរ ។