ពិធីប្រគល់អនុក្រឹត្យ និងប្រកាសសមាសភាពការិយាល័យប្រតិបត្តិសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម – ខេត្តមណ្ឌលគិរី អាណត្តិទី២ លើកទី២

AKP កំពង់ចាម ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០

នៅព្រឹកថ្ងៃព្រសត្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ នៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម បានរៀបចំពិធីប្រគល់អនុក្រឹត្យ និងប្រកាសសមាសភាពការិយាល័យប្រតិបត្តិសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-ខេត្ត មណ្ឌលគិរី អាណត្តិទី២ លើកទី២ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិ ការក្រសួងពាណិជ្ជកម្ម លោក កែវ នាឬទ្ធិ អភិបាលរងខេត្ត និងឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយក សភាពណិជ្ជកម្មកម្ពុជា។

យោងតាមអនុក្រឹត្យ ប្រកាសសមាសភាពការិយាល័យប្រតិបត្តិសភាពាណិជ្ជកម្ម មណ្ឌលកំពង់ចាម-មណ្ឌលគិរី អាណត្តិទី២ បន្ទាប់ពីបានធ្វើការបោះជ្រើសរើស ប្រធានការិយា ល័យប្រតិបត្តិសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-ខេត្តមណ្ឌលគិរី អាណត្តិទី២ មាន សមាជិក សមាជិការ សរុបចំនួន១៥រូប ប្រធាន០១រូប អនុប្រធានចំនួន៨រូប ហិរញ្ញិក១រូប និងលេខាធិការមួយរូប។ លោកឧកញ៉ា ហួត ឈឿន ត្រូវបានជ្រើសរើសជាប្រធាន ការិយាល័យប្រតិបត្តិសភាពាណិជ្ជកម្ម មណ្ឌលខេត្តកំពង់ចាម – ខេត្តមណ្ឌលគិរីអាណត្តិ ទី២លើកទី២។

លោក កែវ នាឬទ្ធិ អភិបាលរងខេត្ត បាននាំយកមកនូវការសាកសួរសុខទុក្ខរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ចំពោះសមាសភាពការិយាល័យប្រតិបត្តិសភា ពាណិជ្ជកម្ម មណ្ឌលខេត្តកំពង់ចាម – ខេត្តមណ្ឌលគិរី អាណត្តិទី២ លើកទី២ ទាំងអស់ព្រម ទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម មណ្ឌលខេត្តកំពង់ចាម – ខេត្តមណ្ឌលគីរី ដែលបានជួយប្រមូលអ្នកវិនិយោគទុនមកបណ្ដាក់ ទុនរកស៊ីក្នុងខេត្ត ការជួយរកទីផ្សារផលិតទីផ្សារ ដល់ក្រុមអាជីវករ កសិករ ក្នុងការជួយ អភិវឌ្ឍន៍ខេត្ត។

ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានលើកឡើងថា សភាពា ណិជ្ជកម្ម មានតួនាទីយ៉ាងសំខាន់ក្នុងការធ្វើជាតំណាងដល់អាជីវករក្នុងខេត្តក្នុងការប្រមូល នូវបណ្តាលក្រុមហ៊ុនវិនិយោគគ្រប់ប្រភេទមកវិនិយោគជាមួយដៃគូជាមួយក្រុមអាជីវករ ដើម្បី អាជីវកម្មផលិតផលរបស់បងប្អូន និងជាអ្នកជួយរកទីផ្សារជូនដល់ក្រុមអាជីវករទាំងក្នុង និងក្រៅប្រទេសតាមរយៈការប្រមូលទិញនិងធ្វើការនាំចេញ។

ឯកឧត្តម ម៉ៅ ថូរ៉ា បានបញ្ជាក់ថា យើងគប្បីរួមគ្នាបង្កើនកិច្ចសហការគ្នាកាន់តែស៊ី ជម្រៅក្នុងការជួយ ជំរុញទីផ្សារគ្រប់ផលិតផល ទាំងក្នុងស្រុកក៏ដូចការនាំចេញ ពិសេសការ ប្រមូលក្រុមហ៊ុនវិនិយោគទុនក្នុងការរកទីផ្សារផលិតផល ដែលជាខេត្តមានសក្តានុពល លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម  និងរួមគ្នាធ្វើជាដៃគូយុទ្ធសាស្ត្រ សម្រាប់ដោះស្រាយ បញ្ហាប្រឈមនៃផលិត លើទីផ្សារពាណិជ្ជកម្ម និងបញ្ហា ទីផ្សារ ព្រមទាំងការ លើកកម្ពស់ មុខទំនិញផលិតផលកសិ – ពាណិជ្ជកម្ម នៅតាមមូលដ្ឋាន តាមរយៈ ប្រព័ន្ធ ទីផ្សារ ទំនើប និង ការតភ្ជាប់ទីផ្សារ ដើម្បីគាំទ្រដល់កសិករផលិតនៅមូលដ្ឋាន៕

ដោយ ឆាយ ម៉ុត