ប្រេសិតសហភាពអឺរ៉ុបបន្តការដាក់ទណ្ឌកម្មទៅលើតំបន់គ្រីមាសម្រាប់រយៈពេលមួយឆ្នាំទៀត

AKP ភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០​ — ប្រភពមួយនៅក្នុងសហភាពអឺរ៉ុបបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ឱ្យដឹងថា បណ្តាអ្នកតំណាងអចិន្រ្តៃយ៍នៃប្រទេសជាសមាជិកចំនួន ២៧ របស់សហភាពអឺរ៉ុប បានព្រមព្រៀងទៅលើការបន្តការរឹតត្បិតរយៈពេលមួយឆ្នាំទៀតប្រឆាំងនឹងតំបន់គ្រីមា និង Sevastopol ស្របតាមគោលនយោបាយនៃការមិនទទួលស្គាល់ការបង្រួបបង្រួមឧបទ្វីបសមុទ្រខ្មៅជាមួយប្រទេសរុស្ស៊ី។

ប្រភពដដែលបានបន្តថា «បណ្តាឯកអគ្គរដ្ឋទូតបានព្រមព្រៀងគ្នាទៅលើការបន្តដាក់ទណ្ឌកម្មទៅលើតំបន់គ្រីមារយៈពេលមួយឆ្នាំទៀត រហូតដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១» ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)