កម្ពុជា និងអង្គកាទេសចរណ៍ពិពភលោករួមគ្នាស្តារវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិកូវីដ-១៩

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ ប្រទេសកម្ពុជា និងអង្គកាទេសចរណ៍ពិពភលោកហៅកាត់ថា UNWTOបានរួមគ្នាស្តារវិស័យទេសចរណ៍ឡើងវិញក្រោយវិបត្តិកូវីដ-១៩នៅពេលខាងមុខនេះ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ និងទាញយកចំណូលចូលថវិកាជាតិ។

ឯកឧត្តម ថោង រដ្ឋស័ក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួង​ទេសចរណ៍​បានប្រាប់វិទ្យុជាតិកម្ពុជានៅព្រឹកថ្ងៃទី១១ខែមិថុនានេះថា អង្គការទេសចរណ៍​ពិភពលោកបានគាំទ្រ និងសន្យាជួយកម្ពុជាលើការងាររៀបចំផែនការស្តារឡើង​វិញវវិស័យទេសចរណ៍ តាមរយៈការផ្តល់ជាមតិយោបល់ បទពិសោធន៍ល្អៗ អាចគ្រប់គ្រងនឹងអាចទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។

សំឡេង៖ «អង្គកាទេសចរណ៍ពិពភលោកនឹងជួយជាគំនិតនិងជួយជាយោបល់ នូវអ្វីដែលយើងបានចងក្រងហើយ ក្នុងបរិបទមួយចំនួនដែលកម្ពុជាត្រូវធ្វើជាមួយអង្គការនេះ។ អង្គការUNWTO បានមើលមកកម្ពុជា មានសក្តា​នុពលនៅ​ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ គេនឹងជួយមើលគម្រោង ព្រមទាំងយុទ្ធសាស្រ្តរបស់​ក្រសួងទេសចរណ៍ជា​លាយលក្ខណ៍​អក្សរ ដូចជា៖ គម្រោងមួយចំនួន និងការសរសេរច្បាប់គតិយុត្តិនា​នាដើម្បីស្របទៅនឹងផែ​នការអង្កការទេសចរណ៍ពិភពលោក»។

ឯកឧត្តមបញ្ជាក់ថា ផែនការដែលក្រសួងទេសចរណ៍ត្រូវរៀបចំហើយគ្រោងនឹងដាក់ឱ្យអង្គការទេសរណ៍​​ពិភពលោកជួយពិនិត្យមើលនោះ មានពាក់ព័ន្ធទៅនឹងភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងសេវាដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោក និងផ្លូវទឹក និងវិធានការគម្លាតសង្គមផងដែរដើម្បីបង្កើនទំនុកចិត្តខ្ពស់​ដល់ភ្ញៀវទេសចរណ៍មិនព្រួយពីកូវីដ-១៩។

ក្នុងកិច្ចប្រជុំជាមួយអង្គកាទេសចរណ៍ពិពភលោក ស្តីពីកញ្ចប់ជំនួយបច្ចេកទេសសម្រាប់ស្តារវិស័យទេសចរណ៍​ក្នុងតំបន់អា​ស៊ីប៉ាស៊ីហ្វិក ក្រោយវិបត្តិ COVID-19 តាមរយ:ប្រព័ន្ធ Video Conference  កាលពីថ្ងៃទី១០ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ថា កញ្ចប់ជំនួយបច្ចេកទេស​​សម្រាប់ការស្តារអភិវឌ្ឍន៍វិស័យទេសចរណ៍ឡើងវិញនៅក្រោយវិបត្តិ COVID-19នេះ គឺមានសារសំខាន់​សម្រាប់ការរៀបចំផែនការស្តារអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច និងទេសចរ​ណ៍ នៅក្រោយវិបត្តិ COVID-19 ខណៈអនាគតពិភពលោករំពឹងថាទាំងអស់គ្នានៅក្នុងរស់នៅក្នុងតំបន់មួយតាមបែបថ្មីៗដែលមានវិស័យទេសចរណ៍មានការរីកចម្រើនខ្លាំង។

កាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍បានលើកលែងការបង់កម្រៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទ​សម្រាប់ឆ្នាំ២០២១ និងអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងក្រមប្រតិបត្តិសម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន៤ សម្រាប់ដំណាក់កាលវិបត្តិជំងឺកូវីដ-១៩លើអាជីវកម្មសេវាកម្មស្នាក់នៅ អាជីវកម្មភោជនីយដ្ឋាន​-អាហារដ្ឋានទេស​ចរណ៍ អាជីវកម្មរមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ អាជីវកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក និងផ្លូវ​ទឹកផងដែរ៕