មន្ទីរ​សាធារណការ​ និង​អាជ្ញា​ធរ​ខណ្ឌដូនពេញ​ ប្រជុំផ្សព្វផ្សាយគម្រោងដាក់លូ ដល់ប្រជាពលរដ្ឋ អាជីវករ និងតំណាងស្ថាប័នសាធារណៈនានា ដែលមានលំនៅដ្ឋានតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​

​ រាជធានីភ្នំពេញ​៖​ មន្រីរដ្ឋបាលរាជ​ធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ ព្រឹក​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៅសាលាខណ្ឌដូនពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយគម្រោងដាក់បណ្តាញលូ ដល់ប្រជាពលរដ្ឋ អាជីវករ និងតំណាងស្ថាប័នសាធារណៈនានា ដែលមានលំនៅដ្ឋាន និងទីតាំងតាមបណ្ដោយតិរវិថី ព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ៨៨ ដល់ផ្លូវលេខ៩០ ដែលនឹងត្រូវជីកដាក់បណ្ដាញលូប្រអប់ទំហំ ២ម៉ែត្រx២ម៉ែត្រ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង របស់ប្រទេសជប៉ុន ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ ក្នុងនោះក៏មានការចូលរួមពីតំណាងអង្គការ JICA ក្រុុមហ៊ុនTOA Corporation រួមនឹងប្រជាពលរដ្ឋក្នុងសង្កាត់ស្រះចក សង្កាត់វត្តភ្នំ ចំនួន១០០នាក់ចូលរួមផងដែរ។