ក្រសួងសុខាភិបាលបដិសេធថាគ្មានអ្នកជម្ងឺកូវីដ-១៩ជាជនជាតិវៀតណាមឆ្លងចេញពីកម្ពុជាឡើយ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​

លោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានអោយដឹងថា គ្មានករណីអ្នកជម្ងឺកូវីដ-១៩ជាជនជាតិវៀតណាម ឆ្លងចេញពីកម្ពុជាឡើយ ហើយចាត់ទុកប្រភពព័ត៌មានថាក្រសួងសុខាភិបាលអ្នកជំងឺទី៣៣២ភេទប្រុសអាយុ ១៨ឆ្នាំជនជាតិវៀតណាម មានអាស័យដ្ឋានបច្ចុប្បនៅឃុំ Thuong Phuoc ស្រុកHuyen Hong Ngu ខេត្ត Dong Thapថ្ងៃទី២៥ ខៃឧសភា អ្នកជម្ងឺធ្វើដំណើរពីកម្ពុជាចូលមកវៀតណាមតាមច្រកទ្វាព្រំដែនThuong Phuoc ស្រុកHuyen Hong Ngu ខេត្ត Dong Thap ហើយត្រូវបានដាក់ដោយឡែកភ្លាមនៅមណ្ឌលសុខភាព Huyen Hong Ngu នៅថ្ងៃទី ៧ ខែមិថុនាអ្នកជំងឺត្រូវបានធ្វើតេស្តវិជ្ជមានវីរុសCovid-19 ឥឡូវកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព Huyen Hong Ngu គឺជារឿងមិនពិតឡើយ។
លោកជំទាវរដ្ឋលេខាធិការបានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿលើព័ត៌មានក្លែងក្លាយទាំងនោះ ហើយសូមប្រជាពលរដ្ឋបង្កើនការថែរក្សាអនាម័យអោយបានខ្ជាប់ខ្ជួនតាមគោលការណ៍របស់ក្រសួងសុខាភិបាលដើម្បីការពារកុំអោយឆ្លងជម្ងឺកូវីដ-១៩។