ប្រតិភូក្រសួងបរិស្ថានចុះពិនិត្យដែនជម្រកសត្វព្រៃនៅខេត្តព្រះវិហារនិងតំបន់ខាងជើងបឹងទន្លេសាប

វិទ្យុជាតិកម្ពុជា វ៉ាង ភក្តី ០៩ ០៦ ២០២០៖

ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បរិស្ថាន កំពុងដឹកនាំប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មានក្នុងស្រុកមួយក្រុម ទៅទស្សនាដែនជម្រក សត្វព្រៃគូលែនព្រហ្មទេព និងដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារនិងតំបន់អភិរក្សសត្វខ្សឹបក្នុងស្រុកស្ទោង ខេត្ដកំពង់ធំ នៅថ្ងៃទី ៩-១០ ខែមិថុនា ឆ្នាំ ២០២០ ។
ក្នុងកំឡុងពេលទស្សនកិច្ចនៅខេត្តព្រះវិហារ គណៈប្រតិភូនឹងជួបសំណេះសំណាលជាមួយ សហគមន៍ មូល ដ្ឋាន  ដើម្បីស្វែងយល់ពីផលិតកម្មស្រូវសរីរាង្គមិតុ្តភាពសត្វព្រៃ សហគមន៍អេកូទេសចរណ៍ធម្មជាតិ និង ការអភិ រក្សសត្វស្លាបធំៗដែលជិតផុតពូជបំផុត រួមទាំងបក្សី ជាតិរបស់កម្ពុជាគឺសត្វត្រយងយក្ស នៅក្នុងតំបន់ ការពារ ធម្មជាតិ ភូមិសាស្ត្រខេត្តព្រះវិហារ។  នៅខេត្ដកំពង់ធំ គណៈប្រតិភូនឹងសិក្សា ស្វែងយល់ អំពី គម្រោង អភិរក្ស សត្វខ្សឹប និងពិភាក្សារកវិធីសាស្ត្រថាតើ ការងារកសិកម្ម និងការងារអភិរក្ស អាច អនុវត្តរួម គ្នា បាន យ៉ាងដូច ម្តេច។ សកម្មភាពទាំងនេះកំពុងត្រូវបានអនុវត្តរួមគ្នាដោយ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) និងគម្រោង USAID ព្រៃឡង់បៃតង (USAID GPL) សហការជាមួយក្រសួង បរិស្ថាន។
ក្នុងដំណើរទស្សនកិច្ចនេះគណៈប្រតិភូនឹងអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើការផ្តល់ជំនួយបន្ថែម ដោយ គម្រោងUSAID ព្រៃឡង់បៃតង ដល់អង្គការសន្សំម្លប់ព្រៃ (SMP) ដែលជាអង្គការកសិកម្មក្នុងស្រុកមួយធ្វើ ការងារផ្នែក ការពារបរិស្ថាន និងសត្វព្រៃតាមរយៈការជំរុញវិស័យកសិកម្មបែបជួយការពារ សត្វព្រៃនៅក្នុង សហគមន៍ ដែលរស់នៅក្នុងនិងជុំវិញតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា។
លោកស្រី Veena Reddy នាយកបេសកកម្មទី ភ្នាក់ងារជំនួយអាមេរិក (USAID) ប្រចាំកម្ពុជា បានកត់ សម្គាល់ថា “ទី ភ្នាក់ងារជំនួយអាមេរិក (USAID) ប្រចាំប្រទេសកម្ពុជាមានសេចក្តី រីករាយក្នុងការបន្ត ការ គាំទ្រ របស់យើង ជាពិសេសក្នុងកំឡុងពេលជំងឺរាតត្បាតកូវីដ ១៩ ដើម្បីបង្កើតការងារ ធ្វើឱ្យប្រសើរឡើងនូវជីវភាព រស់នៅ និងអភិរក្សបេតិកភណ្ឌធម្មជាតិនិងវប្បធម៌របស់ប្រទេសកម្ពុជានៅក្នុងនិងជុំវិញតំបន់ការពារធម្មជាតិ
តាមរយៈការគាំទ្រដល់ផលិតកម្មស្រូវសរីរាង្គ មិត្តភាព សត្វព្រៃនិង សហគមន៍អេកូទេសចរណ៍ធម្មជាតិ។ ”
ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា «ក្នុងនាមក្រសួងបរិស្ថាន ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល សម្រេចបានក្នុងរយៈពេលកន្លងមកក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន និងអង្គការដៃគូពាក់ព័ន្ធនានាក្នុង កិច្ចខិតខំប្រឹងប្រែងការពារនិងអភិរក្សធនធានធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឆ្លៀតឱកាសនេះ ខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការដៃគូនិងម្ចាស់ជំនួយ ជាពិសេស USAID ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការងារអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅកម្ពុជាឱ្យនៅ គង់វង្សសម្រាប់មនុស្សជំនាន់ក្រោយបន្តទៀត»។
លោក កែន សេរីរដ្ឋា នាយកអង្គការ WCS ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា “ដោយមាន ការគាំទ្រ ជាបន្តបន្ទាប់ពីម្ចាស់ជំនួយរបស់យើង អង្គការWCS សម្រេចបានសមិទ្ធិផលការងារ អភិរក្ស យ៉ាង ច្រើនគួរ ឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ យើងមានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែង ទាំងនេះ ហើយយើងសូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់ ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរ មូលដ្ឋាន ដែលធ្វើឱ្យយើងទាំងអស់គញនាអាច សំរេចបាននូវគោលដៅរួមរយៈពេលវែង របស់ យើង ក្នុង ការងារ អភិរក្សនិងអភិវឌ្ឍន៍សហគមន៍។”
គម្រោង USAID ព្រៃឡង់បៃតង គឺជាគម្រោង លើកកម្ពស់ការអភិវឌ្ឍដែលមិនប៉ះពាល់ដល់បរិស្ថាន និងការគ្រប់គ្រង ប្រកបដោយនិរន្តភាពនៃតំបន់ទេសភាពព្រៃឡង់ និងតំបន់ជុំវិញតាមរយៈការផ្តោតលើសហគមន៍ ការអភិរក្ស និងអភិបាលកិច្ច៕