លោកត្រាំបញ្ជាឲ្យដកកងទ័ពចេញពីប្រទេសអាឡឺម៉ង់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៨.០៦.២០)

សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅសហភាពអឺរ៉ុបបានសម្តែងការខកចិត្តចំពោះផែនការរបស់ប្រធានាធិបតីដូណាល់ត្រាំក្នុងការកាត់បន្ថយចំនួនកងទ័ពអាមេរិកនៅក្នុងប្រទេសអាឡឺម៉ង់ជាងមួយភាគបួនដោយសហភាពអឺរ៉ុបបាននិយាយថា ការធ្វើបែបនេះបានធ្វើឱ្យអន្តរាយដល់អង្គការណាតូនិងបង្កើនឱកាសដល់គូប្រជែងដូចជារុស្ស៊ីជាដើម។

យោងតាមអ្នកការទូតអឺរ៉ុបបានឱ្យដឹងថាបទបញ្ជារបស់លោកត្រាំ ដែលត្រូវបានរាយការណ៍ដោយកាសែតដឺវ៉លស្រ្តីត( The Wall Street Journal) បានធ្វើឱ្យសម្ព័ន្ធមិត្តនៅសហភាពអឺរ៉ុប​ភ្ញាក់ផ្អើលជាខ្លាំងដោយសារមិនបានជូនដំណឹងជាផ្លូវការជាមុន។

ការស្នើសុំដកចេញកងទ័ពចំនួនពី ២៥៤៤ ទៅ ៣៤.៥០០ នាក់នេះនឹងកាត់បន្ថយចំនូនកងទ័ពរបស់សហរដ្ឋអាមេរិកនៅអឺរ៉ុបដែលត្រូវបានដាក់ពង្រាយ ដើម្បីរារាំងដល់រុស្ស៊ី។