អាឡឺម៉ង់មានគម្រោងបណ្តេញពួកជ្រុលនិយមចេញពីជួរកងយោធា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព អេភី (០៤.០៦.២០)

អាឡឺម៉ង់៖ រដ្ឋាភិបាលអាឡឺម៉ង់បានឯកភាពលើច្បាប់ដែលនឹងជំរុញឲ្យមានការបណ្តេញទាហានដែលពាក់ព័ន្ធនឹង
ភាពជ្រុលនិយមឬឧក្រិដ្ឋកម្មធ្ងន់ធ្ងរណាមួយ ចេញពីជួរទ័ព ។

សេចក្តីស្នើច្បាប់កាលពីថ្ងៃពុធដោយរដ្ឋមន្រ្តីក្រសួងការពារជាតិបានអនុញ្ញាតឱ្យយោធាបណ្តេញទាហាន
ចេញយ៉ាងឆាប់រហ័សប្រសិនបើវត្តមានរបស់ពួកគេអាចនឹងធ្វើឲ្យមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បទបញ្ជាយោធាឬកេរ្តិ៍ឈ្មោះរបស់កងទ័ពហើយដែលបានបម្រើការងារតិចជាងប្រាំបីឆ្នាំ។

ក្រុមមន្រ្តីរបស់អាល្លឺម៉ង់បានសម្តែងការព្រួយបារម្ភចំពោះការរកឃើញថ្មីៗនេះនូវក្រុមជ្រុលនិយមជាច្រើ
ននៅក្នុងវិស័យយោធារបស់ប្រទេស។