អាជ្ញាធរ​ភ្នំពេញ​សុំការយោគយល់ពីបងប្អូន​ប្រជាពលរដ្ឋ​ដែលធ្វើដំណើរឆ្លងកាត់ភ្លើងស្តុបសន្ធម៉ុក​ ព្រោះ​ត្រូវ​ផ្អាកដំណើរការភ្លើងស្តុប១រយៈពេលមួយ​សប្ដាហ៍​ ដេីម្បី​រៀបចំបណ្តាញថ្មី

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​

រាជធានីភ្នំពេញ​៖​ លោក​ សាំ​ ពិសិដ្ឋ​ នាយកមន្ទីរសាធារណការ​ និងដឹកជញ្ជូនរាជធានីភ្នំពេញ​ អំពាវនាវ​អោយបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ភ្លើងស្តុបសន្ធម៉ុក មេត្តាយោគយល់អធ្យាស្រ័យ ចំពោះការផ្អាកដំណើរការភ្លើងស្តុប១រយៈពេល ដោយសារត្រូវរុះរើប្តូរទីតាំងបង្គោលភ្លើងស្តុបថ្មី និងរត់បណ្តាញក្រោមដីថ្មី ដែលរងផលប៉ះពាល់នៃគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងស្តុបសន្ធរម៉ុក ។
​ លោក​ សាំ​ ពិសិដ្ឋ​ បាន​បញ្ជាក់​ថា​ ភ្លើងស្តុបថ្មី នឹងដំណើរការឡើងវិញនៅចុងសប្តាហ៍ក្រោយ​ ក្នុងរយៈពេលនេះ កម្លាំងសមត្ថកិច្ចនគរបាលចរាចរ និងអាជ្ញាធរ នឹងសម្រួលចរាចរជូនបងប្អូប្រជាពលរដ្ឋ។