កីឡាករ កីឡាការិនីថ្នាលនិងជម្រើសជាតិហែលទឹកពិនិត្យសុខភាពត្រៀមចូលហ្វឹកហាត់និងប្រកួតឡើង វិញ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

បន្ទាប់ពីក្រសួងអប់រំ យុវជន នីងកីឡាអនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិបើកដំណើរការហាត់ហ្វឹកហ្វឺន នីងការប្រកួតលីគរបស់ខ្លួនឡើងវិញជាជំហានៗ តែត្រូវមានផែនការអនុវត្តច្បាស់លាស់ ព្រមទាំងគោរពតាមលក្ខខណ្ឌសុវត្ថិភាព សហព័ន្ធខ្មែរកីឡាហែលទឹកបានចុះបាញ់ថ្នាំកម្ចាត់មេរោគ នៅបរិវេណអាងហែលទឹកពហុកីឡដ្ឋានជាតិ និងពិនិត្យសុខភាព។
លោក ហែម គិរី អគ្គលេខាធិការសហ ព័ន្ធខ្មែរកីឡាហែលទឹកបានឲ្យដឹងថា សហព័ន្ធបានចុះបាញ់ថ្នាំកម្ចាត់មេរោគនៅបរិវេណអាងហែលទឹកពហុកីឡដ្ឋានជាតិ ដើម្បីត្រៀមឲ្យកីឡាករ-កីឡាការិនីហែលទឹកថ្នាល និងជម្រើសជាតិចូលហ្វឹកហាត់រួមគ្នាឡើងវិញ។ ដោយឡែកនៅព្រឹកថ្ងៃទី០៤មិថុនានេះ សហព័ន្ធបានឲ្យគ្រូបង្វឹក កីឡាករ-កីឡាការិនី ហែលទឹកថ្នាល និងជម្រើសជាតិ ទៅចូលរួមពិនិត្យសុខភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
លោកបានបន្តថា ការប្រកួតមិនត្រូវឲ្យមានចំនួនកីឡាករ-កីឡាការិនី និងមន្ត្រីលើសពី១០០នាក់ឡើយ មានន័យថា ការប្រកួតតម្រូវឲ្យមានតែកីឡាករ-កីឡា ការិនី នីងមន្ត្រីបច្ចេកទេសតែប៉ុណ្ណោះ ទោះបីមានកីឡាករ-កីឡាការិនី នីងមន្ត្រីមិនគ្រប់១០០នាក់ក៏មិនអនុញ្ញាតឲ្យទស្សនិកជនចូលទស្សនាការប្រកួតដែរ។ នៅក្នុងការប្រកួតត្រូវមានវិន័យក្នុងការអនុ វត្តគម្លាតការប្រកួត និងគម្លាតបុគ្គល(មិនត្រូវចាប់ដៃ និងឱបរឹតគ្នាឡើយ) កន្លែងហាត់ និងប្រកួត មិនមែនជាកន្លែងឆ្លងមេ រោគកូរ៉ូណារលកទី២ឡើយ។
លោកអគ្គបានបន្ថែមថា ករណីការប្រ កួតលីកអនុវត្តមិនបានត្រឹមត្រូវតាមវិធាន ការ និងការណែនាំបច្ចេកទេសរបសក្រសួងសុខាភិបាល សហព័ន្ធនឹងទទួល ខុសត្រូវចំពោះមុខច្បាប់។ ដូច្នេះមុនពេលចូលហាត់យើងត្រូវការត្រួតពិនិត្យ និងថែ ទាំសុខភាពត្រឹមត្រូវ ហើយម៉ឹងម៉ាត់ជាប្រ ចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល៕