ទីក្រុងមូស្គូទាមទារឱ្យសហរដ្ឋអាមេរិកបញ្ឈប់ភាពឃោរឃៅ របស់ប៉ូលិសប្រឆាំងនឹង​អ្នកសារព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ — ក្រសួងការបរទេសរុស្ស៊ីទាមទារឱ្យអាជ្ញាធរអាម៉េរិកចាត់វិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់​អំពើ ហិង្សារបស់ប៉ូលិសទៅលើអ្នកសារព័ត៌មាន។

ក្រសួងនេះបាននិយាយនៅក្នុងបទអត្ថាធិប្បាយមួយដែលបានចេញផ្សាយថា «យើងទាមទារឱ្យអាជ្ញាធរអាម៉េរិកចាត់​វិធានការជាបន្ទាន់ ដើម្បីការពារស្ថានភាពដែលអ្នក​សារព័ត៌មានក្លាយជាគោលដៅនៃការរំលោភបំពានរបស់ប៉ូលស។ យើង​បញ្ជាក់ដោយក្តីបារម្ភថា ស្ថានភាពសិទ្ធិសេរីភាព​សារព័ត៌មាននៅសហរដ្ឋអាមេរិកកាន់តែអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ»។

ទីក្រុងមូស្គូមានការខឹងសម្បារយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុ ដែលផលិតករនៃទីភ្នាក់ងារសារព័ត៌មាន Sputnik ឈ្មោះ Nicole Roussell ដែលបានរងរបួសខណៈដែលពោរពេញដោយ ការតវ៉ាទ្រង់ទ្រាយធំមួយនៅមុខសេតវិមាន ដោយវាត្រូវបាន​មើលឃើញថា ជាសកម្មភាពមិនរាក់ទាក់ពីសហរដ្ឋអាមេរិក។

ក្រសួងនេះបាននិយាយថា គ្រាប់កាំភ្លើងកៅស៊ូត្រូវបានគេបាញ់ទៅលើអ្នកសារព័ត៌មាន «រួមទាំងការប្រើប្រាស់គ្រាប់​បែកដៃពិសេសសម្រាប់ការបំបែកក្រុមអ្នកតវ៉ាផងដែរ» បើទោះបីជានាងបានបង្ហាញកាតសារព័ត៌មានរបស់នាង នឹងបាន​កំណត់អត្តសញ្ញាណនាងជាបុគ្គលិកសារព័ត៌មានក៏ដោយ។ ក្រសួងនេះបាននិយាយនៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួនថា «យើងជំរុញឱ្យទីភ្នាក់ងារអន្តរជាតិដែលពាក់ព័ន្ធ និងអង្គការសិទ្ធិមនុស្សមានប្រតិកម្មចំពោះឧប្បត្តិហេតុនេះ»៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)