ការអនុវត្តផែនការស្តារសេដ្ឋកិច្ចឡើងវិញ ត្រូវចំណាយថវិកាប្រមាណ ៧២,៧ប៊ីលានដុល្លារអាមេរិក

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ — កាលពីថ្ងៃអង្គារ នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Mikhail Mishustin បាននិយាយថា ការចំណាយ​នៃការអនុវត្តផែនការស្តារសេដ្ឋកិច្ចឡើងវិញនៅទូទាំងប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០២០-២០២១ នឹងមានចំនួនសរុបប្រមាណ ៥ទ្រីលានរូប្លិ៍ (ស្មើនឹង ៧២,៧ប៊ីលានដុល្លារអាមេរិក) ។

ផែនការដែលត្រូវបានរៀបចំដោយគណៈរដ្ឋមន្រ្តីនេះ មានវិធានការជាក់លាក់ប្រហែល ៥០០។ លោក Mishustin បាននិយាយ​ថា «ការចំណាយសម្រាប់ការអនុវត្តផែនការនេះក្នុងរយៈពេលប្រហែលពីរឆ្នាំ នឹងមានចំនួនសរុបប្រហែល ៥ទ្រីលានរូប្លិ៍ (៧២,៧ប៊ីលាន​ដុល្លារអាម៉េរិក)»៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)