ប្រទេសហ្វីលីពីនស្វែងរកប្រាក់កម្ចីពីធនាគារពិភពលោក ដើម្បីជំរុញវិស័យជលផល

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ — នាយកដ្ឋានកសិកម្ម នៃប្រទេសហ្វីលីពីនកំពុងស្វែងរកប្រាក់កម្ចីចំនួន ២០០លានដុល្លារ​អាម៉េរិក ពីធនាគារពិភពលោក ដើម្បីជួយជំរុញវិស័យឧស្សាហកម្មនេសាទក្នុងស្រុក។

គម្រោង FishCore គឺមានសារៈសំខាន់ណាស់សម្រាប់គោលដៅជាតិ នៃការស្តារឡើងវិញ និងភាពធន់នៅពេលដែលវិស័យនេះ​កំពុងខិតខំដើម្បីរស់ឡើងវិញ នឹងចាប់ផ្តើមរីកលូតលាស់ឡើងវិញ ចំពេលដែលកំពុងមានការរាតត្បាតនៃជំងឺកូវីដ-១៩ ។

វាក៏មានគោលបំណងដើម្បីដោះស្រាយភាពទន់ខ្សោយនៃរចនាសម្ព័ន្ធនៅក្នុងខ្សែសង្វាក់តម្លៃ ដើម្បីកែលំអនិរន្តរភាព ​និងភាពធន់​នៃធនធានជលផល បង្កើនប្រាក់ចំណូលរបស់អ្នកនេសាទ និងលើកកម្ពស់លក្ខខណ្ឌសង្គមសេដ្ឋកិច្ចរបស់សហគមន៍ឆ្នេរ។

ប្រាក់កម្ចីនេះត្រូវបានគេរំពឹងថា នឹងគាំទ្រដល់ការពង្រីក និងទំនើបភាវូបនីយកម្មនេសាទ និងវារីវប្បកម្មក្នុងមូលដ្ឋានតាមរយៈការ​ផ្តល់ការគាំទ្រជំនួយផ្នែកបច្ចេកទេស ដើមទុន និងបរិស្ថានអំណោយផល៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)